១៨ កក្កដា ២០២៥
ស្ដីពីការត្រៀមបង្ការគ្រោះមហន្តរាយ និងការរៀបចំផែនការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីដាក់បញ្ចូលទៅក្នុង CDP និង CIP
- សកម្មភាព ១.១៖ រៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពី DRR និង CCA ដើម្បីដាក់បញ្ចូលទៅក្នុង CDP និង CIP ដល់ក្រុមការងារខេត្ត និងស្រុកគោលដៅ
- សកម្មភាព ១.២៖ រៀបចំវគ្គបណ្ដុះបណ្ដាលអំពីDRR និង CCA ដើម្បីដាក់បញ្ចូលទៅក្នុង CDP និង CIP ដល់ក្រុមប្រឹក្សាឃុំ និងគ.ផ.ថ. នៃឃុំគោលដៅចំនួន១៦ឃុំ
លទ្ធផលរំពឹងទុកទី២៖ CIP របស់ឃុំត្រូវបានពិនិត្យ ធ្វើបច្ចុប្បន្នភាពសម្រាប់ការអនុវត្ត
- សកម្មភាព ២.១៖ គាំទ្រដំណើរការរៀបចំផែនការឃុំដោយផ្ដោតលើផលប៉ះពាល់ពីទឹកជំនន់ តម្រូវការស្ដារឡើងវិញ និងការត្រៀមបង្ការដើម្បីកាត់បន្ថយផលប៉ះពាល់នាពេលអនាគត
លទ្ធផលរំពឹងទុកទី៣៖ ការស្ដារសហគមន៍ឡើងវិញតាមរយៈការស្ដារ/ជួសជុល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ
- សកម្មភាព ៣.១៖ គាំទ្រការស្ដារសហគមន៍ឡើងវិញតាមរយៈការស្ដារ/ជួសជុល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត រួមទាំងការចំណាយសម្រាប់សេវាបច្ចេកទេសឯកជន
លទ្ធផលរំពឹងទុកទី៤៖ គាំទ្រលេខាធិការដ្ឋាន គ.ជ.អ.ប. ដើម្បីបំពេញលក្ខខណ្ឌនៃការទទួលស្គាល់ពីមូលនិធិ GCF
- សកម្មភាព ៤.១៖ គាំទ្រថវិកាសម្រាប់អនុវត្តការវាយតម្លៃប្រចាំឆ្នាំដល់NCDDS
- សកម្មភាព ៤.២៖ ការរក្សាទុកថវិកាសម្រាប់សេវានៃការអនុវត្តគម្រោងវិនិយោគចំនួន៣គម្រោង
លទ្ធផលរំពឹងទុកទី៥៖ គាំទ្រការគ្រប់គ្រងគម្រោង និងការតាមដានត្រួតពិនិត្យ
- សកម្មភាពទី៥.១៖ គាំទ្រប្រតិបត្តិការគម្រោង
- សកម្មភាពទី៥.២៖ គាំគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិ និងការតាមដានត្រួតពិនិតយ្យគម្រោង
សកម្មភាពទី៥.៣៖ គជ្រើសរើសបុគ្គលិកគម្រោងបំពេញការពេញម៉ោងដើម្បីគាំទ្រ សម្របមស្រួលការអនុវត្តគម្រោង
| លេខកូដ គម្រោង | ០០៨ |
| វិស័យ | សន្តិសុខស្បៀង និងប្រែប្រួលអាកាសធាតុ |
| រយៈពេលអនុវត្ត | ចាប់ពីខែកក្កដា ឆ្នាំ២០២១ ដល់ខែកញ្ញា ឆ្នាំ២០២២ |
| ស្ថាប័នអនុវត្ត | លេខាធិការដ្ឋាន គ.ជ.អ.ប. |
| ហិរញ្ញប្បទាន | ១.២០២.៧៦១,២៧ ដុល្លារអាមេរិក |
| ដៃគូអភិវឌ្ឍន៍ | World Food Programme (WFP) |
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
