១៨ កក្កដា ២០២៥
ចូលរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅក្នុងប្រទេសមានការអភិវឌ្ឍន៍តិចតួចសម្រាប់គ្រួសារ និងសហគមន៍ ដោយពង្រីកការអនុវត្តកម្មវិធី LoCAL នៅប្រទេសកម្ពុជាគាំទ្រដល់ការលើកកម្ពស់ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់សហគមន៍ និងសេដ្ឋកិច្ចនៅមូលដ្ឋាន។
គម្រោងរៀបចំឡើងក្នុងគោលបំណងកែលម្អជីវភាពរស់នៅ និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៅតាមឃុំ/សង្កាត់គោលដៅក្នុងខេត្តទាំងប្រាំពីរក្នុងតំបន់អាងទន្លេសាប។
សមិទ្ធផល គម្រោងគឺផលិតភាពកសិកម្មបានកើនឡើង ភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយត្រូវបានពង្រឹង ហើយលទ្ធភាពទទួលបានទីផ្សារលក់ផលិតផលត្រូវបានកែលម្អ នៅតាមឃុំសង្កាត់គោលដៅចំនួន២៧០ នៅក្នុងខេត្តចំនួនប្រាំពីរក្នុងតំបន់អាងទន្លេសាប គឺខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តបាត់ដំបង។
លទ្ធផលទី១៖ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតភាពជនបទ និងជីវភាពរស់នៅបានកែលម្អជាមួយនឹងសមត្ថភាព គ្រប់គ្រងគ្រោះមហន្តរាយ ល្អប្រសើរឡើង។
លទ្ធផលទី២៖ បរិយាកាសអំណោយផលសម្រាប់បង្កើនផលិតភាពកសិកម្ម ពិពិធភាវូនីយកម្មកសិកម្ម និងភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ត្រូវបានបង្កើតឡើង។
លទ្ធផលទី៣៖ ការគ្រប់គ្រងគម្រោង ត្រូវបានពង្រឹង។
| លេខកូដ គម្រោង | ០០៤ |
| វិស័យ | អភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងប្រែប្រួលអាកាសធាតុ |
| រយៈពេលអនុវត្ត | ២០១៨-២០២៣ |
| ស្ថាប័នអនុវត្ត | - លេខាធិការដ្ឋាន គ.ជ.អ.ប. លទ្ធផលទី១ និងទី៣ |
| ហិរញ្ញប្បទាន | ៦៦ លានដុល្លារអាមេរិក |
| ដៃគូអភិវឌ្ឍន៍ | - ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) - មូលនិធិអន្តរជាតិសំរាប់អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) - រាជរដ្ឋាភិបាលកម្ពុជា |
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
