១៨ កក្កដា ២០២៥
គម្រោងស្ថិតក្រោមកម្មវិធី Readiness and Preparatory នៃមូលនិធិអាកាសធាតុបៃតង។ គម្រោងរៀបចំឡើងក្នុងគោលបំណងបិទបញ្ចប់លក្ខខណ្ឌទទួលស្គាល់ជាស្ថាប័នថ្នាក់ជាតិទទួលហិរញ្ញប្បទានផ្ទាល់របស់លេខាធិការដ្ឋាន គ.ជ.អ.ប. ទៅមូលនិធិអាកាសធាតុបៃតង។
គម្រោងនេះមានលទ្ធផលរំពឹងទុកដូចខាងក្រោម៖
-លទ្ធផលរំពឹងទុក១.២.១៖ រៀបចំ និងដាក់ឱ្យដំណើការប្រព័ន្ធទទួលបណ្តឹងតវ៉ាទាក់ទងទៅនឹងផលប៉ះពាល់បរិស្ថាន និងសង្គម និងបណ្តឹងទាក់ទងនឹងការអនុវត្តគម្រោង
-លទ្ធផលរំពឹងទុក១.២.២៖ រៀបចំ និងដាក់ឱ្យដំណើការប្រព័ន្ធស្នើសុំ និងផ្តល់មូលនិធិ និងផ្សព្វផ្សាយព័ត៌មាន
-លទ្ធផលរំពឹងទុក១.២.៣៖ បណ្តុះបណ្តាលកសាងសមត្ថភាពបុគ្គលិកក្នុងការអនុវត្តសៀវភៅប្រតិបត្តិការ សៀវភៅសវនកម្មផ្ទៃក្នុង និងរៀបចំនិងដាក់ឱ្យដំណើរការគណៈកម្មការសវនកម្ម និងក្រមសិលធម៌
-លទ្ធផលរំពឹងទុក១.២.៤៖ ផលិតរបាយការណ៍វាយតម្លៃរៀងរាល់៦ខែ និងផ្ញើជូនទៅលេខាធិការដ្ឋានមូលនិធិអាកាសធាតុបៃតងជាទៀងទាត់
-លទ្ធផលរំពឹងទុក៤.៣.១៖ រៀបចំឯកសារកម្មវិធីរយៈពេល៣ទៅ៥ឆ្នាំបន្ស៊ីទៅនឹងកម្មវិធីជាតិសម្រាប់មូលនិធិអាកាសធាតុបៃតង
-លទ្ធផលរំពឹងទុក៤.៣.២៖ រៀបចំឯកសារសំណើគម្រោង និងកម្មវិធីទៅមូលនិធិអាកាសធាតុបៃតង។
| លេខកូដ គម្រោង | ០០៧ |
| វិស័យ | ប្រែប្រួលអាកាសធាតុ |
| រយៈពេលអនុវត្ត | ២០២១-២០២២ ពន្យារពេលអនុវត្តដល់ចុងឆ្នាំ២០២៣ |
| ស្ថាប័នអនុវត្ត | លេខាធិការដ្ឋាន គ.ជ.អ.ប. |
| ហិរញ្ញប្បទាន | ៥១៧.000 ដុល្លារអាមេរិក |
| ដៃគូអភិវឌ្ឍន៍ | មូលនិធិអាកាសធាតុបៃតង (GCF) |
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
