គម្រោងបានបញ្ចប់

គម្រោងបានបញ្ចប់៖ លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យសម្រាប់វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទនៅប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា (STARD)

១៨ កក្កដា ២០២៥

ជាគម្រោងថ្នាក់តំបន់របស់ UNDP ដែលអនុវត្តនៅប្រទេសកម្ពុជា និងប្រទេសភូមា។ គម្រោងមានគោលដៅការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា តាមរយៈយន្តការសំខាន់ៗ ៣យ៉ាង ៖ (១)​ការគាំទ្រការអនុវត្តបច្ចេកទេសកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ (២)ការធ្វើឱ្យប្រសើរឡើងនូវសង្វាក់ផលិតកម្មកសិកម្ម​ (៣) ការលើកកម្ពស់ និងពង្រីកការប្រើប្រាស់បច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យសម្រាប់បូមទឹក និងផ្គត់ផ្គង់ថាមពលដល់ទីផ្សារ។

ដើម្បីសម្រេចបានគោលបំណងខាងលើ គម្រោងនេះនឹងអនុវត្តនៅលើលទ្ធផលរំពឹងទុក២សំខាន់ៗដូចខាងក្រោម៖ 

លទ្ធផលរំពឹងទុកទី១៖ បង្កើនផលិតភាពកសិករខ្នាតតូចតាមរយៈការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប និងធ្វើឱ្យប្រសើរឡើងនូវសង្វាក់ផលិតកម្ម៖ គម្រោងនឹងវិនិយោគលើការសាងសង់ផ្សារកសិកម្មចំនួន៤ កន្លែង ដែលនឹងក្លាយជាកន្លែងប្រមូលផ្តុំភ្នាក់ងារទីផ្សារតាមមូលដ្ឋាន និងភ្ជាប់ទំរូបទំនងរវាងកសិករ និងអ្នកទិញ ដើម្បីដោះស្រាយនូវការខកខាននៃលទ្ធផលទីផ្សារ និងបណ្តាញចែកចាយដែលពុំមានការរៀបចំ។ លើសពីនេះទៀត កសិករគោលដៅ នឹងអាចចែករំលែកគ្នាទៅវិញទៅមក នូវធាតុចូលកសិកម្ម ​(ឧទាហរណ៍ដូចជា ពូជធន់នឹងការប្រែប្រួលអាកាសធាតុ) និងធាតុចេញកសិកម្ម (ឧទាហរណ៍ដូចជា ផលិតផលកសិកម្ម)​រួមទាំងទទួលបានជំនួយផ្នែកបច្ចេកទេសកសិកម្មទំនើបផងដែរ។

លទ្ធផលរំពឹងទុកទី២៖ បង្កើនការប្រើប្រាស់ប្រព័ន្ធបូមទឹកដោយថាមពលពន្លឺព្រះអាទិត្យក្នុងវិស័យកសិកម្ម៖ ដើម្បីទាញយកសក្តានុពលទីផ្សារប្រព័ន្ធបូមទឹកដោយប្រើថាមពលពន្លឺព្រះអាទិត្យនៅប្រទេសកម្ពុជា មូលនិធិប្រកួតប្រជែងមួយនឹងត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់គំរូអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងបង្កើតដំណោះស្រាយប្រព័ន្ធបូមទឹកដោយប្រើថាមពលពន្លឺព្រះអាទិត្យ។ វគ្គបណ្តុះបណ្តាលត្រូវបានធ្វើឡើងដល់ប្រតិបត្តិករបច្ចុប្បន្ន និងថ្មី និងសហគមន៍មូលដ្ឋាន ដែលប្រើប្រាស់ដំណោះស្រាយប្រព័ន្ធបូមទឹកដោយប្រើថាមពលពន្លឺព្រះអាទិត្យ ដើម្បីបង្កើនសមត្ថភាពមុខងាររបស់ពួកគេ រួមជាមួយការផ្សព្វផ្សាយព័ត៌មានអំពីតម្រូវការប្រព័ន្ធបូមទឹកដោយប្រើថាមពលពន្លឺព្រះអាទិត្យ ដល់អ្នកពាក់ព័ន្ធនឹងបង្កើនទំនុកចិត្តនៃទម្រង់បែបបទទីផ្សារ។ ការប្រមូលផ្តុំយន្តការទាំងពីរនេះនឹងត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយប្រព័ន្ធបូមទឹកដោយប្រើថាមពលពន្លឺព្រះអាទិត្យបន្ថែមដែលត្រូវតំឡើង និងដំណើរការដើម្បីទទួលបាននូវប្រភពទឹកប្រកបដោយនិរន្តរភាព។


លេខកូដ គម្រោង០០៩
វិស័យ

ប្រែប្រួលអាកាសធាតុ

រយៈពេលអនុវត្ត២០២១-២០២៣
ស្ថាប័នអនុវត្ត

លេខាធិការដ្ឋាន គ​.ជ.អ.ប. 

ហិរញ្ញប្បទាន

២.២៣០.៨២២ ដុល្លារអាមេរិក

ដៃគូអភិវឌ្ឍន៍

ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ នៃសាធារណៈរដ្ឋកូរ៉េ

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP