គម្រោងបានបញ្ចប់

គម្រោងបានបញ្ចប់៖រដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ “ពង្រីកការអនុវត្តមូលនិធិធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា៖ នវានុវត្តន៍នៃការផ្គត់ផ្គង់ទឹកស្អាតធន់ទៅនឹងការប្រែប្រួលអាកាសធាតុតាមបែបវិមជ្ឈការ” (LGCC-

១៨ កក្កដា ២០២៥

ចូលរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅក្នុងប្រទេសមានការអភិវឌ្ឍន៍តិចតួចសម្រាប់គ្រួសារ និងសហគមន៍ ដោយពង្រីកការអនុវត្តកម្មវិធី LoCAL នៅប្រទេសកម្ពុជាគាំទ្រដល់ការលើកកម្ពស់ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់សហគមន៍ និងសេដ្ឋកិច្ចនៅមូលដ្ឋាន។

តាមរយៈការអនុវត្តនូវសកម្មភាពខាងក្រោម៖

-គាំទ្រដល់ការអនុវត្តមុខងាររដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងទឹកស្អាតនិងកែលម្អការធ្វើផែនការរបស់រដ្ឋាភិបាលមូលដ្ឋាន និងការគ្រប់គ្រងធនធានទឹកដោយគិតគូរពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

-កែលម្អបង្កើនសមត្ថភាពស្ថាប័ន និងការសម្របសម្រួលសម្រាប់ការគ្រប់គ្រងទឹកចម្រុះដើម្បីគាំទ្រការប្រើប្រាស់ធនធានទឹកជាពិសេសសម្រាប់ការធ្វើពិពិធកម្មជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។

-បង្កើតដំណោះស្រាយប្រកបដោយចីរភាពក្នុងការគ្រប់គ្រងទឹកដល់ឃុំនៅតំបន់ជនបទ។

-បង្កើនភាពធន់ និងសមត្ថភាពបន្ស៊ាំនៃជីវភាពរស់នៅតាមជនបទទៅនឹងផលប៉ះពាល់អាកាសធាតុ និងហានិភ័យលើធនធានទឹកនៅក្នុងតំបន់ងាយរងគ្រោះបំផុតចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

លទ្ធផលរំពឹងទុក៖

-គម្រោងទឹកស្អាតខ្នាតតូចដែលជួយបង្កើនសមត្ថភាពសហគមន៍មូលដ្ឋាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុត្រូវបានអនុវត្ត។

-ឧបករណ៍គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពស្ថាប័នសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រងការអភិវឌ្ឍទឹកស្អាតត្រូវបានបង្កើត។

-ប្រជាជនក្រីក្រ និងងាយរងគ្រោះនៅតាមជនបទប្រមាណ ២០,០០០ នាក់ទទួលបានអត្ថប្រយោជន៍ពីការបង្កើនការវិនិយោគធន់នឹងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត។

លេខកូដ គម្រោង០០២
វិស័យ

ប្រែប្រួលអាកាសធាតុ

រយៈពេលអនុវត្ត២០២០-២០២២ ពន្យារការអនុវត្តដល់ឆ្នាំ២០២៤
ស្ថាប័នអនុវត្ត

លេខាធិការដ្ឋាន គ​.ជ.អ.ប.

ហិរញ្ញប្បទាន

៧៤៨.៤០០ ដុល្លារអាមេរិក

ដៃគូអភិវឌ្ឍន៍

ក្រសួងបរិស្ថាន នៃសាធារណៈរដ្ឋកូរ៉េ (UNCDF)

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP