គម្រោងបានបញ្ចប់

គម្រោងបានបញ្ចប់៖គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

០៥ កក្កដា ២០២៥

គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានរៀបចំឡើងដើម្បីគាំទ្រដល់យុទ្ធសាស្រ្តស្នូលនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលផ្តោតលើការបង្កើនល្បឿននៃកំណែទម្រង់អភិបាលកិច្ច និងកម្មវិធីសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងគណនេយ្យភាព និងសុចរិតភាពនៃរដ្ឋបាលសាធារណៈ ដោយពង្រីកការផ្សព្វផ្សាយព័ត៌មាននានា​ និងព័ត៌មានថវិកាជាសាធារណៈ ការជំរុញឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការដំណើរការកសាងផែនការ ត្រួតពិនិត្យតាមដាន និងពង្រឹងការផ្តល់យោបល់ត្រលប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋមូលដ្ឋាន។

គោលដៅរបស់គម្រោងគឺដើម្បីធ្វើឱ្យប្រសើរឡើងនូវការបំពេញការងាររបស់អង្គភាពផ្តល់សេវា តាមរយៈការបង្កើត និងធ្វើឱ្យមានរចនាសម្ព័ន្ធនៅក្នុងប្រព័ន្ធរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ការធ្វើឱ្យប្រសើរនូវតម្លាភាព ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងឆ្លើយតបតម្រូវការនានា។

គម្រោងមានសមាសភាពចំនួន០៥ រួមមាន៖

១). តម្លាភាព និងភាពងាយទទួលបានព័ត៌មាននានា

២).ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ

៣).ការអនុវត្តផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម

៤). ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាព និង

៥).​ ការគាំទ្រ និងការសម្របសម្រួលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លេខកូដ គម្រោង០០៦
វិស័យអភិបាលកិច្ច
រយៈពេលអនុវត្ត២០២០-២០២៣
ស្ថាប័នអនុវត្ត

លេខាធិការដ្ឋាន គ​.ជ.អ.ប. 

ហិរញ្ញប្បទាន

១.៧២ លានដុល្លាអាមេរិក

ដៃគូអភិវឌ្ឍន៍

- រាជរដ្ឋាភិបាលមូលនិធិបរធនបាលកិច្ច

- ធនាគារពិភពលោក

- រដ្ឋាភិបាលអាឡឺម៉ង់
- ទីភ្នាក់ងារសហប្រតិបត្តិការសម្រាប់កិច្ចអភិវឌ្ឍន៍
របស់ប្រទេសស្វីស (
SDC)

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP