សិក្ខាសាលាផ្សព្វផ្សាយឧបករណ៍ វិធីសាស្ត្របញ្ជ្រាបយេនឌ័រ និងបរិយាបន្នសង្គមក្នុងមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ

០៣ វិច្ឆិកា ២០២៦

,  

39

Banner

ខេត្តសៀមរាប៖ ថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយឧបករណ៍ និងវិធីសាស្ត្របញ្ជ្រាបយេនឌ័រ និងបរិយាបន្នសង្គមក្នុងមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅសណ្ឋាគារ សោមាទេវី អង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប ក្រោមកិច្ចសហការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) និងកម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិ (UNEP)។
សិក្ខាសាលានេះមានមតិចំណាប់អារម្មណ៍ពីលោកជំទាវ ម៉ននី រង្សី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងលោកស្រី Zhengzheng Qu តំណាងកម្មវិធីបរិស្ថាននៃអង្គការភាពការសហប្រជាជាតិ(UNEP) លោក សាំង ហៃ តំណាង GIZ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងកិច្ចការនារី ក្រសួងបរិស្ថាន អភិបាលរងខេត្តទាំង២៤ ទីចាត់ការផែនការ និងវិនិយោគ មន្ត្រីជំនាញតាម
វិស័យនៃរដ្ឋបាលខេត្តសៀមរាប តំណាងអង្គការសង្គមស៊ីវិល ស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនៃលេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រុមការងារគម្រោង EmPower សរុបចំនួន ៩៨រូប ស្រី៥០។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ៖
១. ផ្ដល់វេទិកាសម្រាប់ការផ្លាស់ប្ដូរមតិយោបល់ និងចែករំលែកបទពិសោធន៍៖ លើកកម្ពស់ការចែករំលែកបទពិសោធន៍ និងមេរៀនជោគជ័យពីការអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងបរិយាបន្នសង្គមនៅថ្នាក់ក្រោមជាតិ។
២. ផ្សព្វផ្សាយឧបករណ៍ និងវិធីសាស្ត្របច្ចេកទេស៖ ផ្សព្វផ្សាយជាផ្លូវការនូវឧបករណ៍ និងវិធីសាស្ត្របញ្ជ្រាបយេនឌ័រ និងបរិយាបន្នសង្គម ដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងការអនុវត្តសកម្មភាពពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
៣. លើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ភាគីពាក់ព័ន្ធ៖ ជំរុញការយល់ដឹង និងការចូលរួមក្នុងការប្រើប្រាស់ឧបករណ៍ និងវិធីសាស្ត្រទាំងនេះ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពនៃការអនុវត្តការងារនាពេលអនាគត។
ក្នុងឱកាសនៃសិក្ខាសាលានេះ ក៏បានរៀបចំវេទិកាពិភាក្សា និងការចែករំលែកបទពិសោធន៍អំពីនិរន្តរភាព ប្រែក្លាយពីឧបករណ៍ឆ្លើយតបនឹងយេនឌ័រ និងបរិយាបន្នសង្គម ទៅជាការអនុវត្តជាក់ស្តែង នៃការបញ្ជ្រាបយេនឌ័រ និងបរិយាបន្នសង្គមក្នុងមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP