ដំណើរទស្សនកិច្ចសិក្សាចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ការងារគណនេយ្យភាពសង្គមនៅខេត្តកំពង់ចាម

២៧ សីហា ២០២៦

,  

93

Banner
ខេត្តកំពង់ចាម៖ នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លេខាធិការដ្ឋាន គ.ជ.អ.ប. សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកម្មវិធីដំណើរទស្សនកិច្ចសិក្សាចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ការងារគណនេយ្យភាពសង្គម នៅតាមអង្គភាពផ្តល់សេវានៃក្រុងកំពង់ចាម ខេត្តកំពង់ចាម។ កម្មវិធីនេះមានគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អ ព្រមទាំងជំរុញការអនុវត្តការងារគណនេយ្យភាពសង្គមឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព នៅតាមអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ក្រោមជាតិ។
ក្នុងឱកាសនេះ គណៈប្រតិភូសរុបចំនួន ១៤២នាក់ តំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា មកពីខេត្តបាត់ដំបង ពោធិ៍សាត់ ឧត្តរមានជ័យ ប៉ៃលិន និងខេត្តកំពត បានអញ្ជើញចូលរួមទស្សនកិច្ចសិក្សានៅខេត្តកំពង់ចាម ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ អំពីការគាំទ្រការអនុវត្តផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម (JAAP) និងការគិតគូរពីនិរន្តរភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម។
គណៈប្រតិភូបានបែងចែកជា ៣ក្រុម ដើម្បីចុះទស្សនកិច្ចដល់អង្គភាពផ្តល់សេវា រួមមាន រដ្ឋបាលសង្កាត់កំពង់ចាម សាលាបឋមសិក្សាឧត្តរ និងមណ្ឌលសុខភាពវាលវង់ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ការបែងចែកជាក្រុមតាមលក្ខណៈនេះ បានផ្តល់ឱកាសឱ្យតំណាងប្រតិភូនីមួយៗ ទទួលបានបទពិសោធន៍ពិតប្រាកដ និងស៊ីជម្រៅពីការអនុវត្តការងារគណនេយ្យភាពសង្គមជាក់ស្តែងនៅមូលដ្ឋាន។
ក្នុងអំឡុងពេលទស្សនកិច្ច តំណាងប្រតិភូនៃរដ្ឋបាលខេត្ត ក្រុង ស្រុក និងអង្គភាពផ្តល់សេវានីមួយៗ បានធ្វើការចែករំលែក ពិភាក្សា និងពិគ្រោះយោបល់យ៉ាងផុសផុល ដោយផ្តោតលើខ្លឹមសារសំខាន់ៗ ដូចជា បទពិសោធន៍ល្អ និងបញ្ហាប្រឈមនៃការផ្តល់សេវាសាធារណៈតាមរយៈការងារគណនេយ្យភាពសង្គម។ ការពិភាក្សាបានលើកឡើងពីសារៈសំខាន់នៃការធានានិរន្តរភាព ការរៀបចំផែនការសកម្មភាព និងថវិកា ការកៀរគរធនធាន និងការផ្តល់សេវាប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋ ដោយគិតគូរពីក្រុមបរិយាបន្ន គ្រួសារក្រីក្រ និងសមភាពយេនឌ័រ។ ជាមួយគ្នានោះ ការពិភាក្សាក៏បានលើកឡើងពីការពង្រឹងសមត្ថភាពផ្នែកឌីជីថលក្នុងការបណ្តុះបណ្តាល និងការទទួលបានការគាំទ្របច្ចេកទេសពីការិយាល័យជំនាញ និងភាគីពាក់ព័ន្ធនានាផងដែរ។
គួរបញ្ជាក់ផងដែរថា ការរៀបចំដំណើរទស្សនកិច្ចសិក្សានេះ គឺជាការបង្ហាញពីភាពជាម្ចាស់ប្រកបដោយការទទួលខុសត្រូវ ក្នុងការជំរុញឱ្យប្រសើរឡើងដល់អង្គភាពផ្តល់សេវាសាធារណៈ តាមរយៈការអនុវត្តការងារគណនេយ្យភាពសង្គមដែលស្របទៅតាមគំនិតផ្ដួចផ្ដើមនៃយុទ្ធសាស្រ្តនិរន្តរភាពការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP