សិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពីប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែន

០៣ មីនា ២០២៦

,  

25

Banner
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ ស សុខា ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ជាប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅថ្នាក់​ក្រោមជាតិ​ (គ.ជ.អ.ប.)​ បានអញ្ជើញ​ចូលរួម​ជាអធិបតី​ដ៏​ខ្ពស់ខ្ពង់​ក្នុងពិធីបើក​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង​ និង​បទពិសោធន៍​ស្តីពី​ប្រព័ន្ធរដ្ឋបាល​មេត្រូប៉ូលីតែន​ និង​ឯកឧត្តម សក់ សេដ្ឋា  ទេសរដ្ឋ​មន្ដ្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ និង​ជាអនុប្រធាន​អចិន្ដ្រៃយ៍​ នៃ គ.ជ.អ.ប.​ ក្នុងពិធីបិទសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធស្តីពីប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែន។

នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាននៃក្រសួងមហាផ្ទៃ និងលោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា សរុបប្រមាណ ២៥៦រូប (ស្រ្តី២៤) ។

សិក្ខាសាលានេះ មានគោលបំណងចែករំលែកដឹងអំពីប្រព័ន្ធការគ្រប់គ្រងទីក្រុងមេត្រូប៉ូលតែននៅបណ្តាប្រទេសក្នុងតំបន់រួមមាន ប្រទេសជប៉ុន ឥណ្ឌូណេស៊ី និងប្រទេសហ្វីលីពីន។ រដ្ឋបាលក្រុងម៉េត្រូលីតែន សំដៅទៅលើរដ្ឋបាលនៅក្នុងទីក្រុងធំៗដែលមានចំនួនប្រជាជន និងលក្ខខណ្ឌ ភូមិសាស្ត្រតាមការកំណត់ជាក់លាក់ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការសម្របសម្រួលរវាងរដ្ឋបាលចំណុះនានា ហើយដែលមានស្ថាប័នធ្វើសេចក្តីសម្រេចចិត្តត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោត ព្រមទាំងជានីតិបុគ្គល មានស្វ័យភាពផ្នែកហិរញ្ញវត្ថុ និងផ្នែករដ្ឋបាលរបស់ខ្លួន។

គួរបញ្ជាក់ថា កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (កជទី២) នឹងរៀបចំឱ្យមានការសិក្សា និងវាយតម្លៃលើស្ថានភាពបច្ចុប្បន្ននៃរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយមានការស្រាវជ្រាវ និងស្វែងយល់អំពីមេរៀន និងបទពិសោធន៍អំពីរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងនៃរដ្ឋបាលទីក្រុងមេត្រូប៉ូលីតែនដែលបាននិងកំពុងអនុវត្តនៅក្នុងបណ្តាប្រទេសនានា ព្រមទាំងមានការពិភាក្សា និងពិគ្រោះយោបល់ឱ្យបានទូលំទូលាយជាមួយក្រសួង ស្ថាប័ន នានាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា ដើម្បីកំណត់ជម្រើសសមស្របនានាសម្រាប់កែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររដ្ឋបាលរាជធានីភ្នំពេញឱ្យក្លាយជារដ្ឋបាលដែលមានចរិតលក្ខណៈជារដ្ឋបាលទីក្រុងមេត្រូប៉ូលីតែន៕


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP