កិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីការគាំទ្រសកម្មភាពគណនេយ្យភាពសង្គម និងសកម្មភាពអាទិភាពពាក់ព័ន្ធ ជាមួយនិងកម្មវិធីធ្វើឱ្យប្រសើរឡើងនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដំណាក់កាលទី២ (ISD-2) របស់ទីភ្នាក

០៣ មីនា ២០២៦

,  

23

Banner
ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឆឹម សំអ៊ែល ប្រធាន​អង្គភាព​ត្រួតពិនិត្យ​ វាយតម្លៃ  និង​ព័ត៌មាន​ នៃលេខាធិការដ្ឋាន​ គ.ជ.អ.ប.​ និង​ជាប្រធាន​គ្រប់គ្រង​គម្រោង​គណនេយ្យភាព​សង្គម​ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា ស្តីពីការគាំទ្រសកម្មភាពគណនេយ្យភាពសង្គម និងសកម្មភាពអាទិភាពពាក់ព័ន្ធ ជាមួយនិងកម្មវិធីធ្វើឱ្យប្រសើរឡើងនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដំណាក់កាលទី២ (ISD-2) របស់ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស (GIZ)។


កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើការកំណត់យកសកម្មភាពអាទិភាពពាក់ព័ន្ធនឹងការអនុវត្តការងារគណនេយ្យភាពសង្គម និងសកម្មភាពអាទិភាពពាក់ព័ន្ធផ្សេងៗក្រោមការដឹកនាំ និងសម្របសម្រួលរបស់អង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន សម្រាប់គាំទ្រ សហការអនុវត្តជាមួយនិង ISD-2 ព្រមទាំងផ្តល់យោបល់លើការរៀបចំសូចនាករវាស់វែងពាក់ព័ន្ធរបស់ ISD-2 ឱ្យស្របទៅតាមលទ្ធផលរំពឹងទុកនៃផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (កជទី២)។

កិច្ចប្រជុំនេះបានពិភាក្សាដោយផ្តោតសំខាន់លើកិច្ចការសំខាន់ៗដូចជា ការពង្រឹង និងពង្រីកវិសាលភាពអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ការរៀបចំធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ការពង្រឹងថ្នាលសិក្សាពីចម្ងាយ (e-learning) និងការរៀបចំយុទ្ធសាស្រ្តប្រាស្រ័យទាក់ទងសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP