កិច្ចសហការរវាងលេខាធិការដ្ឋាន គ.ជ.អ.ប. ជាមួយនិងសាលាជាតិរដ្ឋបាលមូលដ្ឋាន ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម

២៥ កុម្ភៈ ២០២៦

,  

19

Banner
ក្រសួងមហាផ្ទៃ៖ ថ្ងៃពុធ ៩ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម បានដឹកនាំកិច្ចប្រជុំជាមួយសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីសមាហរណកម្មការបណ្តុះបណ្តាលអំពីការងារគណនេយ្យភាពសង្គមទៅក្នុងកម្មវិធីបណ្តុះបណ្តាលរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សម្រាប់ធានានូវនិរន្តរភាពនៃការអភិវឌ្ឍសមត្ថភាពការងារគណនេយ្យភាពសង្គម ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។


ផ្អែកតាមស្មារតីនៃកិច្ចប្រជុំ ស្ថាប័នទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសលើកិច្ចការងារនេះ និងបន្តប្រជុំបច្ចេកទេសបន្ថែមទៀតដើម្បីធានាឱ្យការរៀបចំកម្មវិធីបណ្តុះបណ្តាលនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងសាលាជាតិរដ្ឋបាលមូលដ្ឋាន មន្រ្តី និងទីប្រឹក្សានៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន១០រូប ស្រី២រូប។


សូមគូសបញ្ជាប់ថា ការគិតគូរពីនិរន្តរភាពនៃការអភិវឌ្ឍសមត្ថភាពលើការអនុវត្តការងារគណនេយ្យភាពសង្គម ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាសូចនាករមួយរបស់គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដំណាក់កាលទី២ ដែលគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី តាមរយៈមូលនិធិបរធនបាលកិច្ចដែលសម្របសម្រួលដោយធនាគារពិភពលោក៕


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP