កិច្ចប្រជុំក្រុមតាមដាន ត្រួតពិនិត្យការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

១៩ វិច្ឆិកា ២០២៦

,  

34

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប.៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមស្ដីទីនៃក្រុមការងារតាមដានការអនុវត្ដកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានរដ្ឋបាល សាលាជាតិរដ្ឋបាលមូលដ្ឋាន និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបវឌ្ឍនភាពការងារ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ប្រចាំខែតុលា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះបានផ្តោតជាសំខាន់លើការពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តការងារតាមតួនាទី និងភារកិច្ចរបស់អង្គភាពពាក់ព័ន្ធនីមួយៗ ក្នុងការជំរុញការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ។ ទន្ទឹមនេះ អង្គប្រជុំក៏បានពិនិត្យ ផ្ទៀងផ្ទាត់ និងបំពេញបន្ថែមព័ត៌មាន និងទិន្នន័យពាក់ព័ន្ធនឹងលទ្ធផលការងារដែលសម្រេចបាន បញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត ដើម្បីធានាឱ្យរបាយការណ៍មានខ្លឹមសារគ្រប់ជ្រុងជ្រោយ មានភាពច្បាស់លាស់ និងឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងស្ថានភាពជាក់ស្តែងនៃការអនុវត្តកំណែទម្រង់៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP