កិច្ចប្រជុំពិភាក្សាស្តីពីសិក្សាលទ្ធភាពអនុវត្តគម្រោងឆ្លើយតបបន្ទាន់តាមលក្ខខណ្ឌសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៧–២០៣៧

១៧ វិច្ឆិកា ២០២៦

,  

37

Banner

ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម នី គឹមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីការរៀបចំគម្រោងឆ្លើយតបបន្ទាន់តាមលក្ខខណ្ឌសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៧–២០៣៧។

កិច្ចប្រជុំនេះ រៀបចំឡើងដោយមានសមាសភាពចូលរួមពី លោក Vijay Kumar Akasam ប្រធានប្រតិបត្តិការប្រចាំប្រទេស លោក ឈឿន គង្គា មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកម្មវិធី និងជាប្រធានក្រុមការងារគម្រោង និងលោកស្រី ហែល សុវត្ថាវី មន្ត្រីប្រតិបត្តិការ និងជាអនុប្រធានក្រុមការងារគម្រោង ព្រមទាំងមន្ត្រីពាក់ព័ន្ធមកពីទីស្នាក់ការកណ្តាល ADB និងការិយាល័យតំណាង ADB ប្រចាំកម្ពុជាតាមរយៈប្រព័ន្ធ Zoom សរុបចំនួន ២៣។

កិច្ចប្រជុំនេះផ្តោតលើការពិភាក្សាអំពីគោលបំណង និងយន្តការនៃគម្រោង RRCP ដែលមានគោលដៅដល់ការប្រើប្រាស់កម្ចីហិរញ្ញប្បទាន  ADB  ស្របតាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ការសង្គ្រោះបន្ទាន់ និងការស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ ដូចជាគ្រោះទឹកជំនន់ ព្យុះ គ្រោះរាំងស្ងួត សុខភាពសាធារណៈ និងការផ្លាស់ទីលំនៅរបស់ប្រជាជនជាដើម។


កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បី៖

• ពិភាក្សាអំពីការរៀបចំស្ថាប័ន និងយន្តការអនុវត្តគម្រោង រួមទាំងតួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធក្នុងការគ្រប់គ្រង និងអនុវត្តគម្រោង

• ពិភាក្សាអំពីការរៀបចំការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីធានាឱ្យការប្រើប្រាស់មូលនិធិគម្រោងមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

• ពិនិត្យ និងពិភាក្សាអំពីការរៀបចំប្រព័ន្ធលទ្ធកម្ម និងនីតិវិធីពាក់ព័ន្ធ ដើម្បីធានាដល់ការអនុវត្តគម្រោងស្របតាមគោលការណ៍ និងបទប្បញ្ញត្តិរបស់ ADB

• ពិភាក្សាអំពីតម្រូវការវិធានការការពារបរិស្ថាន និងការត្រួតពិនិត្យវាយតម្លៃលើកិច្ចការត្រួតពិនិត្យសមស្រប (Due Diligence) ដើម្បីធានាថាការអនុវត្តគម្រោងស្របតាមតម្រូវការការពារបរិស្ថាន និងសង្គមរបស់ ADB៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP