កម្មវិធីតម្រង់ទិសការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យផែនការសកម្មភាព និងថវិកា របស់ គ.ជ.អ.ប.

០៥ វិច្ឆិកា ២០២៦

,  

37

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប. (អគារ V)៖ ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកម្មវិធីតម្រង់ទិសការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យផែនការសកម្មភាព និងថវិកា របស់ គ.ជ.អ.ប.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងក្រុមការងារបច្ចេកទេសរៀបចំ ផ.ស.ថ. មកពី ២១ ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន ៤០ រូប (ស្រី្ត ១២ រូប)។
កម្មវិធីតម្រង់ទិសនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ការតម្រង់ទិសសម្រាប់ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងផែនការសកម្មភាព និងថវិការបស់ គ.ជ.អ.ប. ជូនដល់មន្ត្រីបង្គោលទទួលបន្ទុកប្រព័ន្ធទិន្នន័យ របាយការណ៍ ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ (NAD) និងការអនុវត្តជាក់ស្តែង ដើម្បីឱ្យដំណើរការអនុវត្ត ផ.ស.ថ. ប្រចាំឆ្នាំ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ។
ក្នុងនោះ កម្មវិធីបានផ្តោតលើការធ្វើបទបង្ហាញនូវចំនុចសំខាន់ៗរួមមាន៖ ការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត ផ.ស.ថ. របស់ គ.ជ.អ.ប., ការបង្ហាញអំពីទិដ្ឋភាពទូទៅនៃប្រព័ន្ធ NAD, ការណែនាំអំពីរបៀបបញ្ចូលទិន្នន័យ និងធ្វើបច្ចុប្បន្នភាពលើផែនការសកម្មភាព និងថវិកា (AWPB Plan) និងការអនុវត្តសកម្មភាព (AWPB Implementation) ព្រមទាំងវិធីសាស្ត្រក្នុងការទាញយក និងឆ្លុះបញ្ចាំងលើវឌ្ឍនភាព (AWPB Report)។
ជាលទ្ធផល កម្មវិធីតម្រង់ទិសនេះបានប្រព្រឹត្តទៅដោយទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់ និងឆ្លើយតបបានយ៉ាងមានប្រសិទ្ធិភាពតាមគោលបំណងដែលបានគ្រោងទុក ដោយបានបង្កើនសមត្ថភាព និងការយល់ដឹងកាន់តែច្បាស់លាស់ដល់មន្ត្រីបង្គោល និងតំណាងក្រសួង-ស្ថាប័ន ក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យឱ្យមានប្រសិទ្ធភាព សុក្រឹតភាព និងភាពច្បាស់លាស់ខ្ពស់។ កម្មវិធីនេះបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP