កិច្ចប្រជុំស្តីពី ការពិគ្រោះយោបល់លើការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៧ របស់ក្រសួង ស្ថាប័ន

០៥ វិច្ឆិកា ២០២៦

,  

35

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប. (អគារ V)៖ ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងស្តីពីការរៀបចំផែនការសកម្មភាព និងថវិកា (ផ.ស.ថ.) ឆ្នាំ២០២៧ របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ ពិភាក្សា ពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែម សម្រាប់តម្រង់ទិសលើការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៧ របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ កាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានការឯកភាពគ្នារវាងក្រសួង ស្ថាប័ន ដែលជាអ្នកអនុវត្តនូវកម្មវិធីជាតិដំណាក់កាលទី២ ស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងក្រុមការងារបច្ចេកទេសរៀបចំ ផ.ស.ថ. មកពី ២១ ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន ៥៥រូប (ស្រី្ត១៥ រូប)។
ជាលទ្ធផល កិច្ចប្រជុំបានដំណើរការទៅដោយបរិយាកាសស្និទ្ធស្នាល និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់ ដោយសមាសភាពចូលរួមទាំងអស់បានផ្លាស់ប្តូរមតិយោបល់ និងផ្តល់ជាធាតុចូលសំខាន់ៗយ៉ាងសកម្ម ដើម្បីឱ្យការរៀបចំផែនការសកម្មភាព និងថវិកា (ផ.ស.ថ.) ឆ្នាំ២០២៧ សម្រេចបានតាមគោលដៅ និងផែនការដែលបានគ្រោងទុក៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP