កិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមបេសកកម្មបច្ចេកទេសធនាគារពិភពលោក ដើម្បីគាំទ្រលើកម្មវិធីអាហារូបត្ថម្ភនៅកម្ពុជា

២២ តុលា ២០២៦

,  

10

Banner
ទីស្តីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃពុធ ១០កើត ខែអស្សុជ អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ចាន់ សុធា ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានដឹកនាំក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ជួបប្រជុំជាមួយក្រុមបេសកកម្មបច្ចេកទេសរបស់ធនាគារពិភពលោក (World Bank) ក្នុងគោលបំណងពិភាក្សា និងពិគ្រោះយោបល់លើកម្មវិធីអាហារូបត្ថម្ភនៅកម្ពុជាសម្រាប់ពេលអនាគត។
បេសកកម្មនេះដឹកនាំដោយលោក Ali Winoto Subandoro (អ្នកជំនាញជាន់ខ្ពស់ផ្នែកអាហារូបត្ថម្ភ និងជាប្រធានក្រុមការងារ) ព្រមទាំងមានការចូលរួមពីសមាជិកក្រុមការងារធនាគារពិភពលោកប្រចាំនៅកម្ពុជាផងដែរ។ កិច្ចប្រជុំនេះបានពិភាក្សាដោយផ្អែកលើសមិទ្ធផល មេរៀនបទពិសោធន៍ និងអនុសាសន៍ដែលទទួលបានពីគម្រោងអាហារូបត្ថម្ភនៅកម្ពុជា (CNP I និង CNP II) ដែលបានបិទបញ្ចប់កាលពីខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។
សូមបញ្ជាក់ថា បេសកកម្មរបស់ក្រុមការងារធនាគារពិភពលោកមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដោយត្រូវជួបពិភាក្សាការងារជាមួយមន្ត្រីពាក់ព័ន្ធនៃក្រសួងសុខាភិបាល (MOH), លេខាធិការដ្ឋាន គ.ជ.អ.ប (NCDDS), ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) ព្រមទាំងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP