ដំណើរទស្សនកិច្ចសិក្សាស្វែងយល់នៅថ្នាក់មូលដ្ឋាន នៃបេសកកម្មរៀបចំគម្រោង «ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព (SCALED)» របស់ធនាគារពិភពលោក

១៥ កញ្ញា ២០២៦

,  

44

Banner
ខេត្តកំពត៖ ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំគណ:ប្រតិភូធនាគារពិភពលោក និងលេខាធិការដ្ឋាន គ.ជ.អ.ប. ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់នៅថ្នាក់មូលដ្ឋាន នៃបេសកកម្មរៀបចំគម្រោង «ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព (SCALED)» នៅក្នុងរដ្ឋបាលឃុំត្រពាំងព្រីង និងរដ្ឋបាលស្រុកទឹកឈូ នៃខេត្តកំពត។
ដំណើរទស្សនកិច្ចនេះ មានគោលបំណង ដើម្បីស្វែងយល់អំពីការគ្រប់គ្រង និងអនុវត្តលើកិច្ចការផែនការ ហិរញ្ញវត្ថុ កិច្ចលទ្ធកម្ម សវនកម្ម និងការអនុវត្តគម្រោង សកម្មភាពដែលគាំទ្រដោយមូលនិធិស្រុក និងមូលនិធិឃុំ សម្រាប់ធានាដល់ការរៀបចំគម្រោង SCALED ឱ្យកាន់មានប្រសិទ្ធភាព និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលរួមចំណែកដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ សំដៅលើកកម្ពស់ការបំពេញមុខងារ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុ របស់រដ្ឋបាលថ្នាក់មូលដ្ឋាន ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារបច្ចេកទេសនានា។
ដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពី តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. គណៈប្រតិភូធនាគារពិភពលោក ដោយបានជួបប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក នាយករដ្ឋបាលស្រុក ប្រធានការិយាល័យពាក់ព័ន្ធ មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ គណៈកម្មាធិការលទ្ធកម្ម គណៈកម្មាធិការផែនការ និងថវិកា ដែលមានសមាសភាពចូលរួមសរុបប្រមាណ៥០រូប ស្រី ០៦រូប។
សូមគូសបញ្ជាក់ផងដែរថា លេខាធិការដ្ឋាន គ.ជ.អ.ប. ជាភ្នាក់ងារអនុវត្តនៃគម្រោង «ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព (SCALED)» ក្រោមហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក ដើម្បីពង្រឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់អភិបាលកិច្ចរបស់រដ្ឋបាលមូលដ្ឋាន ស្របទៅតាមចក្ខុវិស័យ គោលបំណង និងគោលដៅនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជា៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP