សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១

១៧ កញ្ញា ២០២៦

,  

56

Banner
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។
 
អង្គសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ដំណើរការនៃការវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ត្រូវបានប្រកាសបើកជាផ្លូវការនាព្រឹកនេះ ក្រោមអធិបតីភាព ឯកឧត្តម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការ នៃគ.យ.ប.។ សម្រាប់របៀបវារៈពេលព្រឹក អង្គពិធីទាំងមូលទទួលបានការធ្វើបទបង្ហាញពីថ្នាក់ដឹកនាំអំពីនីតិវិធីនៃការវាយតម្លៃ និងលទ្ធផលបឋមនៃគោលដៅយុទ្ធសាស្ត្រ។
 
ការវាយតម្លៃពាក់កណ្តាលអាណត្តិ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់គោលដៅយុទ្ធសាស្ត្រទី២ (SO2) គឺផ្តោតជាសំខាន់ទៅលើការ "បង្កើតការងារឱ្យបានកាន់តែច្រើន និងល្អជាងមុន"។ គោលដៅចម្បងនៃយុទ្ធសាស្ត្រនេះ គឺដើម្បីធានាការផ្តល់ឱកាសការងារដែលសមស្រប និងប្រកបដោយគុណភាពខ្ពស់ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសផ្តោតលើក្រុមយុវជន ដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ យុទ្ធសាស្ត្រនេះបានពឹងផ្អែកលើកម្លាំងចលករ (Levers) សំខាន់ៗចំនួន ៦ រួមមាន៖ ការបណ្តុះបណ្តាលជំនាញនិងវិជ្ជាជីវៈ ការផ្តល់ព័ត៌មានទីផ្សារការងារឱ្យបានទូលំទូលាយ ការលើកកម្ពស់ផលិតភាព ការពង្រឹងវិស័យពាណិជ្ជកម្មនិងធុរកិច្ច ការកែលម្អលក្ខខណ្ឌការងារ និងការជំរុញទាក់ទាញការវិនិយោគ។ កត្តាទាំង៦នេះ នឹងធ្វើសកម្មភាពគាំទ្រគ្នាទៅវិញទៅមក ដើម្បីពង្រីកទីផ្សារការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP