សិក្ខាសាលាស្តីពីការពិគ្រោះយោបល់ និងផ្តល់សុពលភាពជាមួយភាគីពាក់ព័ន្ធ លើឧបករណ៍ និងវិធីសាស្ត្រឆ្លើយតបនឹងយេនឌ័រ និងបរិយាបន្នសង្គម ក្នុងមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ

១០ កញ្ញា ២០២៦

,  

13

Banner
រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លេខាធិការដ្ឋាន គ.ជ.អ.ប. បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងផ្តល់សុពលភាពជាមួយភាគីពាក់ព័ន្ធ លើឧបករណ៍ និងវិធីសាស្ត្រឆ្លើយតបនឹងយេនឌ័រ និងបរិយាបន្នសង្គម ក្នុងមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ (SCF) ជាមួយកម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិ (UNEP) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា និងការិយាល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី (UN Women)។
សិក្ខាសាលានេះ ត្រូវបានបើកដោយសុន្ទរកថារបស់ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. កម្មវិធីមានការចូលរួមផ្តល់មតិចំណាប់អារម្មណ៍ពីសំណាក់លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី Georgina Lloyd អ្នកសម្របសម្រួលតំបន់សម្រាប់ច្បាប់បរិស្ថាន និងអភិបាលកិច្ច នៃ UNEP និងលោកស្រី Friederike Burkert ប្រធានគ្រប់គ្រងកម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋ នៅប្រទេសកម្ពុជា ដំណាក់កាលទី២ (ISD II) នៃ GIZ ផងដែរ។
សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងដើម្បីប្រមូលមតិយោបល់ និងធាតុចូលបច្ចេកទេសពីភាគីពាក់ព័ន្ធសម្រាប់ពង្រឹង និងកែលម្អឧបករណ៍ និងវិធីសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយជាតិ បទដ្ឋានគតិយុត្ត គោលការណ៍ណែនាំ និងនីតិវិធីនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ជាលទ្ធផល កញ្ចប់ឧបករណ៍ និងវិធីសាស្ត្រឆ្លើយតបនឹងយេនឌ័រ និងបរិយាបន្នសង្គម ក្នុងមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ បានយកមកពិនិត្យ និងផ្តល់សុពលភាពក្នុងសិក្ខាសាលារួមមាន៖
ឧបករណ៍ និងវិធីសាស្ត្រវិភាគ និងលក្ខណៈវិនិច្ឆ័យយេនឌ័រ ព្រមទាំងក្របខ័ណ្ឌលទ្ធផល (Gender-Responsive Criteria for Sub-national Climate Finance (SCF) Framework Development Including Results Framework)
- ឧបករណ៍ និងវិធីសាស្ត្រសម្រាប់ការរៀបចំផែនការ ការរៀបចំថវិកា និងការអនុវត្តដែលឆ្លើយតបនឹងយេនឌ័រ បរិយាបន្នសង្គមសម្រាប់សៀវភៅណែនាំប្រតិបត្តិការហិរញ្ញប្បទានអាកាសធាតុថ្នាក់ក្រោមជាតិ (Gender-Responsive Planning, Budgeting, and Implementation for Sub-national Climate Finance – Operation Manual (SCF-GRT-OM)
- ឧបករណ៍ ម៉ូឌុលកសាងសមត្ថភាពបញ្ជ្រាបយេនឌ័រ បរិយាបន្នក្នុងហិរញ្ញប្បទានអាកាសធាតុថ្នាក់ក្រោមជាតិ (Sub-national Climate Fund Gender-Focused Tools for Capacity Building Module (SCF-CBM))។
សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍សរុបចំនួន ១០៣ រូប និង(ស្រី៦៣រូប)៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP