កិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គរដ្ឋបាល

០៩ កញ្ញា ២០២៦

,  

12

Banner
ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានចូលរួមជាសហប្រធានជាមួយឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គរដ្ឋបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ទីប្រឹក្សា និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ សរុបប្រមាណ ២០រូប។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ពាក់ព័ន្ធនឹងការរៀបចំ និងការគ្រប់គ្រងមន្ត្រីនៃអង្គរដ្ឋបាល រួមមានការកំណត់ប្រភេទអង្គរដ្ឋបាល ការកំណត់តួនាទី និងមុខតំណែង ការជ្រើសរើស ការតែងតាំង ការផ្លាស់ប្តូរ និងការផ្ទេរ ព្រមទាំងការគ្រប់គ្រងក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់របស់មន្ត្រី ដោយផ្តោតជាពិសេសលើការធានាឱ្យបទប្បញ្ញត្តិនៃសេចក្តីព្រាងនេះមានភាពច្បាស់លាស់ ស៊ីសង្វាក់ និងស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងសមស្របនឹងការអនុវត្តជាក់ស្តែង។
ជាលទ្ធផល អង្គប្រជុំបានឯកភាពលើខ្លឹមសារមួយចំនួន និងបានផ្តល់មតិយោបល់ ព្រមទាំងធាតុចូលបន្ថែមលើចំណុចដែលត្រូវបន្តកែសម្រួល ដើម្បីប្រមូលផ្តុំជាមតិរួមរបស់ក្រសួងមហាផ្ទៃ សម្រាប់យកទៅពិភាក្សា និងសម្របសម្រួលបន្តជាមួយក្រសួងមុខងារសាធារណៈ មុនបន្តនីតិវិធីតាមការកំណត់៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP