កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គរដ្ឋបាល

០៧ កក្កដា ២០២៦

,  

46

Banner
លេខាធិកាដ្ឋាន គ.ជ.អ.ប. អគារ(v) ៖ នារសៀលថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គរដ្ឋបាល ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកដ្ឋានរដ្ឋបាល ថ្នាក់ដឹកនាំ ទីប្រឹក្សា និងមន្ត្រីបច្ចេកទេសនៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបប្រមាណ ១៥ រូប។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គរដ្ឋបាល ព្រមទាំងបានផ្លាស់ប្តូរមតិយោបល់ អំពីមេរៀន និងបទពិសោធន៏ដែលបានអនុវត្តកន្លងមក និងពីបណ្តាប្រទេសក្នុងតំបន់មួយចំនួន ដើម្បីផ្តល់ធាតុចូលបន្ថែមលើខ្លឹមសារមួយចំនួន ក្នុងការធានាឱ្យសេចក្តីព្រាងមានភាពស្របតាមច្បាប់ និងគោលនយោបាយនានា ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអនុវត្ត៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP