កម្មវិធីទស្សនកិច្ចចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

០៧ កក្កដា ២០២៦

,  

50

Banner
ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានគ្រប់គ្រងគម្រោងគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកម្មវិធីទស្សនកិច្ចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅរដ្ឋបាលឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងដើម្បីផ្តល់ឱកាសដល់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក រដ្ឋបាលឃុំ អង្គភាពផ្តល់សេវា និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ បានស្វែងយល់ ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមកនៃការអនុវត្តការងារគណនេយ្យភាពសង្គម ដោយផ្តោតលើការបន្ស៊ីក្របខ័ណ្ឌពេលវេលានៃការបង្កើតផែនការសកម្មភាពរួម ស្តីពីការងារគណនេយ្យភាពសង្គម ជាមួយការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ សង្កាត់ និងការបញ្រ្ចាបការងារយេនឌ័រ និងបរិយាបន្ននៃការផ្តល់សេវាសាធារណៈ ដើម្បីធានាឱ្យការងារគណនេយ្យភាពសង្គមត្រូវបានបានដាក់បញ្ចូលការងារគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធការងាររបស់រាជរដ្ឋាភិបាល ដែលធានានូវនិរន្តរភាព និងភាពជាម្ចាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិលើការអនុវត្តការងារគណនេយ្យភាពសង្គមសម្រាប់លើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នារវាងអាជ្ញាធរមូលដ្ឋាន ជាមួយនឹងប្រជាពលរដ្ឋ ក្នុងការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋសម្តែងនូវមតិយោបល់ និងចូលរួមតាមដានការបំពេញការងារ របស់មន្រ្តីនៃអង្គភាពផ្តល់សេវា ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈប្រកបដោយ គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ដែលជាធាតុដ៏សំខាន់ក្នុង ការពង្រឹងអភិបាលកិច្ច និងការអភិវឌ្ឍនៅមូលដ្ឋាន។
ដំណើរទស្សនកិច្ចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍នេះ មានការអញ្ជើញចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា សាលាជាតិរដ្ឋបាលមូលដ្ឋាន រដ្ឋបាលខេត្ត រដ្ឋបាលស្រុក រដ្ឋបាលឃុំ អង្គភាពផ្តល់សេវានៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ធនាគារពិភពលោក អង្គការទស្សនៈពិភពលោក និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ សរុបចំនួន៨៥រូប ស្រីចំនួន ៣១រូប។
សូមគូសបញ្ជាប់ផងដែរថា ដំណើរទស្សនកិច្ចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលបានថវិកាគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈមូលនិធិបរធនបាលកិច្ច (Trust Fund) ដែលសម្របសម្រួលដោយធនាគារពិភពលោក៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP