កិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល

០៧ កក្កដា ២០២៦

,  

44

Banner
សាលាភូមិន្ទរដ្ឋបាល៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និងមានការអញ្ជើញចូលរួមពីឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ នាយកសាលាភូមិន្ទរដ្ឋបាល និងជាសមាជិកស្វ័យប្រវត្តិរបស់ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និងមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាភិបាល ព្រមទាំងមន្ត្រីពាក់ព័ន្ធសរុបចំនួន២០ រូប (ស្រី ២រូប) នាបន្ទប់អភិបាលកិច្ច ជាន់ផ្ទាល់ដីនៃសាលាភូមិន្ទរដ្ឋបាល។
នៅក្នុងឱកាសនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ នាយកសាលាភូមិន្ទរដ្ឋបាល និងជាសមាជិកស្វ័យប្រវត្តិរបស់ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានជម្រាបជូនដោយសង្ខេបអំពីការងារសំខាន់ៗពាក់ព័ន្ធនានា និងអំពីវឌ្ឍនភាពការងាររបស់សាលាភូមិន្ទរដ្ឋបាល ព្រមទាំងបានបញ្ជាក់ពីរបៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន៖ (១) សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការកែសម្រួលព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់សាលាភូមិន្ទរដ្ឋបាល (២) សេចក្តីព្រាងអនុក្រឹត្យស្តីពី ការកែសម្រួលអនុក្រឹត្យស្តីពីលក្ខន្តិកៈរបស់សាលាភូមិន្ទរដ្ឋបាល (៣) សំណើជ្រើសរើសសិស្សសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៤ និងសិស្សមន្ត្រីក្រមការជំនាន់ទី១៣​ (៤) សំណើជ្រើសរើសកម្មសិក្សាការីនៃវគ្គវិក្រឹតការ មន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការីមន្ត្រីមធ្យម ឆ្នាំ២០២៧ (៥) ការរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ និង(៦) ផ្សេងៗ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ថា កិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាលនេះ គឺជាការពិនិត្យ និងតាមដានវឌ្ឍនភាពការងារ ផ្លាស់ប្តូរមតិយោបល់ ព្រមទាំងការគិតគូរ និងដាក់ចេញទិសដៅនៃការអភិវឌ្ឍក្នុងនាមជាគ្រឹះស្ថានបណ្តុះបណ្តាលមន្ត្រី ឱ្យស្របទៅតាមបរិបទនៃការវិវត្តថ្មីៗ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំឭកថា សាលាភូមិន្ទរដ្ឋបាល មានតួនាទីបណ្តុះបណ្តាលសិស្សមន្ត្រី និងមន្ត្រីដែលត្រូវបានជ្រើសរើសថ្មី ព្រមទាំងកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីមធ្យម និងមន្ត្រីជាន់ខ្ពស់ ដើម្បីបន្តពង្រឹង និងបង្កើនសមត្ថភាពមន្ត្រី ទាំងចំណេះដឹង បំណិន ឥរិយាបទ និងសីលធម៌វិជ្ជាជីវៈ ប្រកបដោយឧត្តមភាព គុណភាព គុណធម៌ និងនវានុវត្តន៍ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍមូលធនមនុស្សសម្រាប់រដ្ឋបាលសាធារណៈ និងបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពផងដែរ៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP