កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

០៧ កក្កដា ២០២៦

,  

39

Banner
ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការ ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើសេចក្តីព្រាងទស្សនាទាននៃសន្និបាត ដោយផ្តោតលើគោលបំណង ខ្លឹមសារ កម្មវិធី ដំណើរការរៀបចំ សមាសភាពអ្នកចូលរួម និងការបែងចែកភារកិច្ចរវាងអង្គភាពពាក់ព័ន្ធ ដើម្បីធានាឱ្យការរៀបចំសន្និបាតខាងលើប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងសម្រេចបានតាមគោលដៅដែលបានកំណត់។
ជាមួយគ្នានេះ អង្គប្រជុំក៏បានផ្លាស់ប្តូរមតិយោបល់ និងទទួលយកសំណើកែលម្អមួយចំនួនលើខ្លឹមសារទស្សនទាន កម្មវិធី និងការងារចាត់តាំងផ្សេងៗ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំសន្និបាតនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំងពីសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានពេញលេញ៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP