សិក្ខាសាលាស្តីពី “ការតម្រង់ទិសដល់ក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងការចូលរួមការពារធនធានធម្មជាតិ ធនធានជលផល និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមូលដ្ឋានប្រកបដោយចីរភាព”

០៦ កក្កដា ២០២៦

,  

44

Banner
ខេត្តសៀមរាប៖ ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី “ការតម្រង់ទិសដល់ក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងការចូលរួមការពារធនធានធម្មជាតិ ធនធានជលផល និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមូលដ្ឋានប្រកបដោយចីរភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
សិក្ខាសាលានេះ មានគោលបំណងសំខាន់ៗចំនួន ៣៖
• ទី១៖ បង្ហាញលទ្ធផលវេទិកាថ្នាក់ជាតិ លើកទី១ និងទី២ និងវឌ្ឍនភាពរបស់អង្គការ FACT និងអង្គការដៃគូជាតិ-អន្តរជាតិ ដែលបាននិងកំពុងអនុវត្តការងារលើវិស័យធនធានធម្មជាតិ និងធនធានជលផលក្នុងតំបន់ទាំង៣ រួមមាន៖ តំបន់បឹងទន្លេសាប ទន្លេមេគង្គ និងតំបន់ឆ្នេរ។
• ទី២៖ ផ្សព្វផ្សាយចំណេះដឹងថ្មីៗស្តីពីច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ ធនធានជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ។
• ទី៣៖ ជំរុញ និងលើកទឹកចិត្តក្រុមប្រឹក្សាឃុំ/សង្កាត់ ពិនិត្យលទ្ធភាពទៅតាមស្ថានភាព និងតម្រូវការជាក់ស្តែងក្នុងការវិភាជន៍កញ្ចប់ថវិកាឃុំ/សង្កាត់ ជាពិសេសសមាសភាគសេវាសង្គម និងអនាម័យបរិស្ថាន ដើម្បីគាំទ្រដល់សកម្មភាពអភិរក្សធនធានធម្មជាតិ ធនធានជលផល និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេសប្រជានេសាទកម្ពុជា។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបប្រមាណ ១៥០នាក់ (ស្រី ៤៥នាក់)។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP