០៣ មីនា ២០២៦
,23
នាឱកាសនោះ
ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ
រដ្ឋលេខាលេខាធិការ អនុរដ្ឋលេខាធិការ
អគ្គនាយក អគ្គនាយករង
ប្រធាននាយកដ្ឋាននៃក្រសួងមហាផ្ទៃ
និងលោកជំទាវ លោក
លោកស្រីថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន
គ.ជ.អ.ប.
ក្រសួង
ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ
ដៃគូអភិវឌ្ឍន៍
និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា
សរុបប្រមាណ ២៥៦រូប (ស្រ្តី២៤)
។
សិក្ខាសាលានេះ
មានគោលបំណងចែករំលែកដឹងអំពីប្រព័ន្ធការគ្រប់គ្រងទីក្រុងមេត្រូប៉ូលតែននៅបណ្តាប្រទេសក្នុងតំបន់រួមមាន
ប្រទេសជប៉ុន ឥណ្ឌូណេស៊ី
និងប្រទេសហ្វីលីពីន។
រដ្ឋបាលក្រុងម៉េត្រូលីតែន
សំដៅទៅលើរដ្ឋបាលនៅក្នុងទីក្រុងធំៗដែលមានចំនួនប្រជាជន
និងលក្ខខណ្ឌ
ភូមិសាស្ត្រតាមការកំណត់ជាក់លាក់ដែលត្រូវបានបង្កើតឡើង
ដើម្បីផ្តល់ការសម្របសម្រួលរវាងរដ្ឋបាលចំណុះនានា
ហើយដែលមានស្ថាប័នធ្វើសេចក្តីសម្រេចចិត្តត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោត
ព្រមទាំងជានីតិបុគ្គល
មានស្វ័យភាពផ្នែកហិរញ្ញវត្ថុ
និងផ្នែករដ្ឋបាលរបស់ខ្លួន។
គួរបញ្ជាក់ថា កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (កជទី២) នឹងរៀបចំឱ្យមានការសិក្សា និងវាយតម្លៃលើស្ថានភាពបច្ចុប្បន្ននៃរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយមានការស្រាវជ្រាវ និងស្វែងយល់អំពីមេរៀន និងបទពិសោធន៍អំពីរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងនៃរដ្ឋបាលទីក្រុងមេត្រូប៉ូលីតែនដែលបាននិងកំពុងអនុវត្តនៅក្នុងបណ្តាប្រទេសនានា ព្រមទាំងមានការពិភាក្សា និងពិគ្រោះយោបល់ឱ្យបានទូលំទូលាយជាមួយក្រសួង ស្ថាប័ន នានាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា ដើម្បីកំណត់ជម្រើសសមស្របនានាសម្រាប់កែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររដ្ឋបាលរាជធានីភ្នំពេញឱ្យក្លាយជារដ្ឋបាលដែលមានចរិតលក្ខណៈជារដ្ឋបាលទីក្រុងមេត្រូប៉ូលីតែន៕

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
