វគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមដល់អង្គភាពផ្តល់សេវា នៃរដ្ឋបាលខណ្ឌទួលគោក

០៧ កុម្ភៈ ២០២៦

,  

29

Banner
សាលាខណ្ឌទួលគោក៖ ថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លេខាធិការដ្ឋាន គ.ជ.អ.ប. បានសហការជាមួយរដ្ឋបាលខណ្ឌទួលគោក និងអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមដល់អង្គភាពផ្តល់សេវា (រដ្ឋបាលសង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព) នៃរដ្ឋបាលខណ្ឌទួលគោក។


វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ចំណេះដឹង និងពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងការអនុវត្តការងារគណនេយ្យភាពសង្គម ដល់រដ្ឋបាលខណ្ឌ និងអង្គភាពផ្តល់សេវា ដើម្បីធានាឱ្យការអនុវត្តការងារគណនេយ្យភាពសង្គមក្នុងដែនរដ្ឋបាលខណ្ឌទួលគោកអាចប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។


វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងរដ្ឋបាលរាជធានីភ្នំពេញ អភិបាល និងអភិបាលរងខណ្ឌទទួលបន្ទុកការងារគណនេយ្យភាពសង្គម នាយករដ្ឋបាលខណ្ឌ ប្រធានការិយាល័យហិរញ្ញវត្ថុ ប្រធានការិយាល័យផែនការ និងហិរញ្ញវត្ថុ ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ប្រធានការិយាល័យស្រុកប្រតិបត្តិ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកអង្គភាពផ្តល់សេវា និងតំណាងអង្គការទស្សនៈពិភពលោកអន្តរជាតិ សរុបចំនួន ៥៣ រូប (ស្រីចំនួន១៦រូប)។


សូមគូសបញ្ជាក់ដែរថា ការងារគណនេយ្យភាពសង្គមបាននិងកំពុងអនុវត្តក្នុងរដ្ឋបាលឃុំ សង្កាត់ចំនួន១.៥៦០ នៅក្រុង ស្រុក ខណ្ឌគោលដៅចំនួន១៩១ នៃរាជធានី ខេត្តទាំង២៥ ដែលក្នុងនោះរដ្ឋបាលខណ្ឌទួលគោកជាគោលដៅថ្មី ក្នុងចំណោមរដ្ឋបាលខណ្ឌចំនួន៥ ដែលបានអនុវត្តការងារគណនេយ្យភាពសង្គមក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញ។



ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP