២៨ មីនា ២០២៦
,28

ថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦
ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ដ្រៃយ៍នៃ គ.ជ.អ.ប. អមដំណើរដោយឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ដឹកនាំកិច្ចប្រជុំអន្ដរក្រសួងស្ដីពីការសិក្សាជម្រើសនានាសម្រាប់ការរៀបចំរដ្ឋបាលរាជធានីភ្នំពេញឱ្យក្លាយជារដ្ឋបាលមេត្រូប៉ូលីតែន និងរដ្ឋបាលខេត្តឱ្យក្លាយជារដ្ឋបាលតំបន់។
នាឱកាសនៃកិច្ចប្រជុំនេះផងដែរ ឯកឧត្តមប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងសហការីនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ក៏បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍នៃការរៀបចំ និងការអនុវត្ដប្រព័ន្ធគ្រប់គ្រង រចនាសម្ព័ន្ធ មុខងារ និងការទទួលខុសត្រូវនៃរដ្ឋបាលមេត្រូប៉ូលីតែន និងរដ្ឋបាលតំបន់នៃបណ្ដាប្រទេសនៅតំបន់អាស៊ានមួយចំនួនផងដែរ។











ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
