ថ្ងៃទី២ នៃដំណើរទស្សនកិច្ចស្វែងយល់ និងពិនិត្យលទ្ធភាពក្នុងការរៀបចំគម្រោងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹង ការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព (SCALED) នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

២៥ មីនា ២០២៦

,  

21

Banner
ស្រុកប្រាសាទបល្ល័ង្ក៖ ថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ប៊ុនណារ៉ា និងឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំគណៈប្រតិភូធនាគារពិភពលោក (World Bank) ចុះសិក្សាស្វែងយល់ និងពិនិត្យលើគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបន្ថែមទៀត ដែលស្ថិតក្នុងឃុំសាលាវិស័យ និងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ក្នុងដំណើរទស្សនកិច្ចថ្ងៃទី២ គណៈប្រតិភូក៏បានជួបសំណេះសំណាល និងស្វែងយល់ពីជីវភាព ព្រមទាំង បញ្ហាប្រឈមនានា របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្រុមអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ (CAFs) នៅឃុំសាលាវិស័យ និងឃុំទួលគ្រើល រួចបន្តដំណើរទៅពិនិត្យមើលសមិទ្ធផលទំនប់បង្ហៀរទឹកដែលមានទីតាំងនៅឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំផងដែរ។

នាររសៀលថ្ងៃដដែលគណៈប្រតិភូក៏បានជួបប្រជុំជាមួយរដ្ឋបាលខេត្តកំពង់ធំដែលដឹកនាំដោយឯកឧត្តម លី វេត អភិបាលរង ខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីជជែកពិភាក្សា និងសិក្សា ស្វែងយល់ពីរចនាសម្ព័ន្ធ តួនាទី និងការទទួលខុសត្រូវ ព្រមទាំងការអនុវត្ត និងការសម្របសម្រួលគម្រោងរបស់រដ្ឋបាលខេត្ត ព្រមនឹងបញ្ហាប្រឈមនានា នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

នាដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីលេខាធិការដ្ឋាន គ.ជ.អ.ប. រួមនិងតំណាងធនាគារ ពិភពលោក សរុបចំនួន ១២រូប (ស្រី ៣រូប)។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP