២៤ មីនា ២០២៦
,65

១. សិក្សាស្វែងយល់អំពីការអនុវត្តគម្រោងពាក់ព័ន្ធនឹងការបន្ស៊ាំការប្រែប្រួលអាកាសធាតុដែលស្ថិតក្រោមការដឹកនាំនិងសម្របសម្រួលដោយលេខាធិការដ្ឋាន គ.ជ.អ.ប.
២. ស្វែងយលអំពីរចនាសម្ព័ន្ធ ដំណើរការកសាងផែនការ និងថវិការបស់រដ្ឋបាលឃុំ និងរដ្ឋបាលស្រុក
៣. ស្វែងយលអំពីផលជះវិជ្ជមានរបស់អ្នកទទួលផលពីការអនុវត្តគម្រោងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍
៤. ប្រមូលធាតុចូលពាក់ព័ន្ធនានាដើម្បីឈានដល់ការកំណត់គម្រោង SCALED នាពេលខាងមុខ សម្រាប់គាំទ្រដល់ការពង្រឹងនូវភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របទៅនឹងគោលបំណងនៃកម្មវិធីជាតិ ដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជា។
នាដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីលេខាធិការដ្ឋាន គ.ជ.អ.ប. រួមនិងតំណាងធនាគារពិភពលោកសរុបចំនួន ១២រូប (ស្រី ៣រូប)។




ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
