កិច្ចប្រជុំចែករំលែកចំណេះដឹងស្ដីពីកិច្ចគាំពារសង្គមនៅកម្ពុជា

២៣ កុម្ភៈ ២០២៦

,  

24

Banner
ទីស្តីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុ​ប្រធាន​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប.​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ​ចាន់ សុធា  រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប. ​ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ចែករំលែក​ចំណេះដឹង​ស្ដីពី​កិច្ចគាំពារ​សង្គម​នៅកម្ពុជា​។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី ផ្ដល់ចំណេះដឹងរួមអំពីទិដ្ឋភាពទូទៅនៃប្រព័ន្ធគាំពារសង្គមកម្ពុជា និងស្វែងយល់អំពីការភ្ជាប់សកម្មភាពកិច្ចគាំពាសង្គមទៅនឹងសកម្មភាពប្រែប្រួលអាកាសធាតុ។ គួរជម្រាបជូនផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវអាទិភាពមួយនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្ដោតលើការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមតាមអភិក្រមហានិភ័យនៃវដ្ដជីវិតឈលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ជាមួយនឹងទស្សនវិស័យ និងគោលដៅដ៏ច្បាស់លាស់គឺ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ និងបរិយាបន្ន។ បន្ថែមពីនេះ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ដែលត្រូវបានរៀបចំឡើងដើម្បីធានានិរន្តរភាពនៃការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរឹងមាំ មានប្រសិទ្ធភាព និងប្រកបដោយចីរភាព ដែលអាចគ្របដណ្ដប់ហានិភ័យនៃវដ្ដជីវិត និងឆ្លើយតបនឹងគ្រោះអាសន្ន ឬវិបត្តិនានាជាយថាហេតុ។ លើសពីនេះទៅទៀត កិច្ចគាំពារសង្គម ក៏ជាសកម្មភាពអាទិភាពមួយនៃផែនការអនុវត្តរយៈពេលប្រាំឆ្នាំដំណាក់កាលទី២ (ផអ៥ទី២) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ផងដែរ។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ សាលាជាតិរដ្ឋបាលមូលដ្ឋាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម អង្គការ GIZ និងអ្នកពាក់ព័ន្ធប្រមាណ ៥០រូប (ស្រី២០រូប)។


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP