កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្រ្តអភិបាលកិច្ចបរិវត្តកម្មឌីជីថល

០៣ កុម្ភៈ ២០២៦

,  

8

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប.៖ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុ​ប្រធាន​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប. តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ចាន់ សុធា រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន ​ គ.ជ.អ.ប. បានអញ្ជើញចូលរួម និង​ដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សា​លើសេចក្តីព្រាងយុទ្ធសាស្ត្រអភិបាលកិច្ចបរិវត្តកម្មឌីជីថលក្នុងគោលបំណងស្វែងយល់ តម្រង់ទិស និងផ្តល់ធាតុចូលសំខាន់ៗ ដើម្បី​ឳ្យ​ឯកសារ​ជាយុទ្ធសាស្រ្ត​ដ៏​មាន​សារៈសំខាន់​នេះមានភាព​គ្រប់​ជ្រុង​ជ្រោយ​ និង​បន្ស៊ីទៅនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ជាពិសេសផែនការអនុវត្តដំណាក់កាលទី២ រយៈពេល៥ឆ្នាំ ២០២៦–២០៣០ (ផអ៥ទី២) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(កជទី២) ២០២១-២០៣០។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រីនៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាង GIZ និងទីប្រឹក្សាសរុបចំនួន ១២រូប (ស្រ្តី០១រូប)។

សូមគូសបញ្ជាក់ផងដែរថា យុទ្ធសាស្ត្រអភិបាលកិច្ចបរិវត្តកម្មឌីជីថលនឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើឌីជីថលូបនីកម្មនៅថ្នាក់ក្រោមជាតិដោយមានការគាំទ្រពីថ្នាក់ជាតិក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ការផ្តល់សេវាសាធារណៈ និងទំនាក់ទំនងជាមួយប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល គណនេយ្យភាព និងបរិយាបន្ន។



icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP