កិច្ចប្រជុំចាប់ផ្តើមបេសកកម្មត្រៀមរៀបចំគម្រោង “ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព (SCALED)” របស់ធនាគារពិភពលោក

០៩ ធ្នូ ២០២៥

,  

171

Banner
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មត្រៀមរៀបចំគម្រោង “ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព (SCALED)” របស់ធនាគារពិភពលោក។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងរៀបចំជាឯកសារទស្សនទាន និងផែនការសកម្មភាពក្នុងការរៀបចំគម្រោងនេះ។

ថ្លែងក្នុងសុន្ទរកថាបើក របស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ដោយចាត់ទុកបេសកកម្មត្រៀមរៀបចំគម្រោងនេះ ពិតជាមានសារៈសំខាន់ ដែលជាជំហានដំបូងក្នុងការពិនិត្យ និងរៀបចំគម្រោងដែលគាំទ្រដល់ការពង្រឹងនូវភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដែលកិច្ចការនេះ ស្របទៅនឹងគោលបំណងនៃកម្មវិធីជាតិ ដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងធនាគារពិភពលោក លេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានរដ្ឋបាល និងសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ សរុប១៩រូប (ស្រី ៤រូប)៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP