កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ស្តីពី​ការអនុវត្ត​ការងារ​គណនេយ្យភាព​សង្គម

០៥ ធ្នូ ២០២៥

,  

34

Banner
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោក ជេដ្ឋ គីមជុង អនុ​ប្រធាន​អង្គភាព ​ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និង​ជា​ប្រធាន​សម្រប​សម្រួល​គម្រោង​ គណនេយ្យភាព​សង្គម​ តំណាង​ដ៏​ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជាប្រធាន​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប.​ បាន​អញ្ចើញ​ចូលរួម​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ២០២៥​ ស្តីពី​ការអនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​ និង​មាន​ការ​អញ្ចើញ​ចូលរួម​ពី​មន្រ្តី​ទីចាត់ការ​ថ្នាក់​ខេត្ត​ តំណាង​មន្ទីរ​សុខាភិបាល​ មន្ទីរ​អប់រំយុវជន​ និង​កីឡា​ តំណាង​រតនាគាខេត្ត​ អភិបាលរង មន្រ្តីបង្គោលទាំង៩ នៃក្រុង ស្រុក តំណាងអង្គការដៃគូរទស្សន:ពិភពលោក និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ (CAF) សរុបចំនួន៤៥រូប (ស្រី៧រូប)។


កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម ផែនការសកម្មភាពនិងថវិកា បញ្ហាប្រឈមនានាដែលបាននឹងកំពុងអនុវត្ត និងបានជួបប្រទះ ដើម្បីដាក់ចេញនូវផែនការសកម្មភាពជាអាទិភាពសម្រាប់អនុវត្តបន្ត៕

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP