ដំណើរទស្សនកិច្ចស្វែងយល់​និង​ពិនិត្យលទ្ធភាពក្នុងការរៀបចំគម្រោងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព (SCALED) នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ

២៤ មីនា ២០២៦

,  

64

Banner
ស្រុកបារាយណ៍៖ ថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ប៊ុនណារ៉ា និងឯកឧត្តម​ ម៉ាអុន ម៉ាអូណាត​ អនុ​ប្រធាន​លេខាធិការដ្ឋាន​ គ.ជ.អ.ប. ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ចាន់ សុធា រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប.​ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ធនាគារ​ពិភពលោក​ (World Bank) ចុះស្វែងយល់​ និង​ពិនិត្យ​លើគម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ដែលអនុវត្ត​ដោយ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ​ក្នុងគោលបំណង៖

១. សិក្សាស្វែងយល់អំពីការអនុវត្តគម្រោងពាក់ព័ន្ធនឹងការបន្ស៊ាំការប្រែប្រួលអាកាសធាតុដែលស្ថិតក្រោមការដឹកនាំនិងសម្របសម្រួលដោយលេខាធិការដ្ឋាន គ.ជ.អ.ប.

២. ស្វែងយលអំពីរចនាសម្ព័ន្ធ ដំណើរការកសាងផែនការ និងថវិការបស់រដ្ឋបាលឃុំ និងរដ្ឋបាលស្រុក

៣. ស្វែងយលអំពីផលជះវិជ្ជមានរបស់អ្នកទទួលផលពីការអនុវត្តគម្រោងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍

៤. ប្រមូលធាតុចូលពាក់ព័ន្ធនានាដើម្បីឈានដល់ការកំណត់គម្រោង SCALED នាពេលខាងមុខ សម្រាប់គាំទ្រដល់ការពង្រឹងនូវភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របទៅនឹងគោលបំណងនៃកម្មវិធីជាតិ ដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជា។

នាដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីលេខាធិការដ្ឋាន គ.ជ.អ.ប. រួមនិងតំណាងធនាគារពិភពលោកសរុបចំនួន ១២រូប (ស្រី ៣រូប)។


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP