វគ្គបណ្តុះបណ្តាលស្តីពីការកសាងសមត្ថភាពដល់ស្ថាប័នហិរញ្ញវត្ថុកម្ពុជាអំពី“ហិរញ្ញប្បទានបៃតង ការគណនាឧស្ម័នកាបូនឌីអុកស៊ីត និងទស្សនទាននៃឥណទានកាបូន” នៃគម្រោងពង្រឹងភាពអង់អាចដល់ស្ត្រីដើម្បីសង្គមធន់ទៅនឹ

២០ មីនា ២០២៦

,  

37

Banner
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ក្នុងការបើកនិងបិទ វគ្គបណ្តុះបណ្តាលស្តីពីការកសាងសមត្ថភាពដល់ស្ថាប័នហិរញ្ញវត្ថុកម្ពុជាអំពី“ហិរញ្ញប្បទានបៃតង ការគណនាឧស្ម័នកាបូនឌីអុកស៊ីត និងទស្សនទាននៃឥណទានកាបូន” នៃគម្រោងពង្រឹងភាពអង់អាចដល់ស្ត្រីដើម្បីសង្គមធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ជំហានទី២ ដោយមានការចូលរួមតំណាងធនាគារជាតិនៃកម្ពុជា តំណាងសមាគមធនាគារកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តំណាងគ្រឹះស្ថានធនគារ និងមីក្រូហិរញ្ញវត្ថ សរុបចំនួន៥០ រូប ស្រី១៨ រូប។

លេខាធិការដ្ឋាន គ.ជ.អ.ប. សហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងកម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិ គម្រោងពង្រឹងភាពអង់អាចដល់ស្ត្រីដើម្បីសង្គមធន់នឹងការប្រែប្រួលអាកាសធាតុ ជំហានទី២ រៀបចំវគ្គបណ្តុះបណ្តាលដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមដល់ស្ថាប័នហិរញ្ញវត្ថុកម្ពុជា អំពីហិរញ្ញប្បទានបៃតង ការគណនាឧស្ម័នកាបូនឌីអុកស៊ីត និងទស្សនទាននៃឥណទានកាបូន។

វគ្គបណ្តុះបណ្តាលនេះ បានយល់ដឹងអំពី ៖
(១) បញ្ជ្រាបការលើកម្ពស់យេនឌ័រ បរិយាបន្នសង្គម ឱ្យកាន់តែប្រសើរឡើងទៅក្នុងវិស័យហិរញ្ញវត្ថុ ការគិតគូរពិចារណាជាពិសេសទៅលើឱកាសទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ស្ត្រី ក្រុមងាយរងគ្រោះ និងជនជាតិដើមភាគតិច
(២) ជូនស្ថាប័នហិរញ្ញវត្ថុ ឱ្យមានការយល់ដឹងអំពីការបន្ស៊ាំ កាត់បន្ថយហានិភ័យ ពាក់ព័ន្ធការការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ "ហិរញ្ញប្បទានបៃតងឥណទានបៃតង រួមទាំងឥណទានកាបូន "
(៣) ពង្រឹងការយល់ដឹងអំពីការគណនា CO2 នៅកម្រិត ជាក់ស្តែង វិធីសាស្ត្រសាមញ្ញៗ សម្មតិកម្មសំខាន់ៗ និងទិដ្ឋភាពទូទៅនៃភាពខ្វះខាត និង
(៤) ផ្តល់នូវទិដ្ឋភាពរួមអំពីឥណទានកាបូន និងទីផ្សារកាបូន៕
icon

បណ្ដុំរូបភាព

Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP