ថ្ងៃទី៣ នៃដំណើរទស្សនកិច្ចការងារគណនេយ្យភាពសង្គម ក្នុងឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

២០ មីនា ២០២៦

,  

40

Banner
ខេត្តកំពង់ស្ពឺ៖ ថ្ងៃសុក្រ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅនៅអង្គភាពផ្ដល់សេវានៅ មណ្ឌលសុខភាពក្រូចមាស សាលាបឋមសិក្សាអង្គព្នាត និងសាលាឃុំតាំងក្រូច នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ឯកឧត្តម ឆឹម សំអ៊ែល បានមានប្រសាសន៍ថា ការងារគណនេយ្យភាពសង្គមជាកិច្ចការរបស់រាជរដ្ឋាភិបាលដែលមាននៅកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ហើយរាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តផ្នែកនយោបាយយ៉ាងមុតមាំក្នុងការអនុវត្តក្របខណ្ឌការងារគណនេយ្យភាពសង្គមក្នុងគោលដៅពង្រឹងសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិនិងពលរដ្ឋ ជាពិសេសគឺការកែលម្អការផ្តល់សេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងមានគណនេយ្យភាពក្នុងការឆ្លើយតបទៅតាមការវិវត្តន៍ប្រែប្រួលនូវសេចក្តីត្រូវការរបស់ពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីធានានូវនិរន្តរភាពការងារគណនេយ្យភាពសង្គមនាពេលខាងមុខក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។
នាឱកាសនេះ លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ការបន្ស៊ីក្របខ័ណ្ឌពេលវេលានៃការអនុវត្តការងារគណនេយ្យភាពសង្គម ជាមួយការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ សង្កាត់ (CIP) ពិតជាមានសារៈសំខាន់ណាស់ ដើម្បីដាក់បញ្ចូលកិច្ចការនេះជាសកម្មភាពអទិភាពរបស់រាជរដ្ឋាភិបាលសំដៅធានានិរន្តរភាព និងភាពជាម្ចាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិលើការអនុវត្តការងារគណនេយ្យភាពសង្គមនាថ្ងៃអនាគត។ តំណាងទីចាត់ការផែនការវិនិយោគ នៃសាលាខេត្តកំពង់ស្ពឺ ក៏បានបង្ហាញពីរបៀបនៃការដាក់បញ្ចូលការងារគណនេយ្យភាពសង្គមដែលរដ្ឋបាលខេត្តបានធ្វើកន្លងមកជូនទៅដល់គណៈប្រតិភូពីបណ្តាខេត្តផ្សេងនាឱកាសនេះផងដែរ។
លោកស្រី Manuela Faria តំណាងធនាគារពិភពលោកបានមានប្រសាសន៍ឱ្យគណៈប្រតិភូនិងអ្នកចូលរួមខិតខំព្យាយាមសិក្សាស្វែងយល់ ដកស្រង់បទពិសោធន៍អំពីដំណើរការនៃការអនុវត្តការងារគណនេយ្យសង្គមនៅក្នុងឃុំតាំងក្រូច ស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ ដើម្បីយកទៅអនុវត្តបន្តនៅក្នុងខេត្តគោលដៅរបស់ខ្លួន។
លទ្ធផលនៃដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃពេញនេះបានគូសបញ្ជាក់នូវចំណុចសំខាន់ៗ មួយចំនួន ដែលគណៈប្រតិភូជាតិ និងអន្តរជាតិបានកត់សម្គាល់ជាអាទិ៍ រួមមាន៖
១. បន្ស៊ីក្របខណ្ឌពេលវេលានៃការបង្កើត JAAP ជាមួយនឹងការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល CIP អាចប្រព្រឹត្ត ទៅបានតាមបច្ចេកទេស និងទាន់ពេលវេលា
២. ចូលរួមគាំទ្រដល់ការអនុវត្តការងារគណនេយ្យភាពសង្គមរបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងអង្គភាពផ្តល់សេវាមានភាពល្អប្រសើរ តាមរយៈការពង្រឹងការផ្សព្វផ្សាយព័ត៌មាន ការបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ និងផែនការអនុវត្តសកម្មរួម JAAP ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍មូលដ្ឋាន និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ
៣. ការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក រដ្ឋបាលឃុំ សង្កាត់ និងអង្គភាពផ្តល់សេវាក្នុងការបែងចែក និងប្រើប្រាស់ថវិកា មូលនិធិរបស់ខ្លួនក្នុងការគាំទ្រការងារគណនេយ្យភាពសង្គម នាពេលកន្លងមក និងពេលអនាគត
៤. បន្តគាំទ្រដល់អ្នកសម្របសម្រួលសហគមន៍ (CAF) ក្នុងការសហការសម្របសម្រួល និងកៀរគរការចូលរួមរបស់ប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាក្នុងដំណើរការគណនេយ្យភាពសង្គម
ក្នុងដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងធនាគារពិភពលោក អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា អភិបាលរងខេត្តកំពង់ស្ពឺ អភិបាលរងខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារគណនេយ្យភាពសង្គមខេត្តត្បូងឃ្មុំ មន្ត្រីបង្គោលថ្នាក់ខេត្ត អភិបាលរងក្រុង ស្រុក មន្ត្រីបង្គោលថ្នាក់ស្រុក មេឃុំ ចៅសង្កាត់ ប្រធានមណ្ឌលសុខភាព នាយកសាលាបឋមសិក្សា អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍និងអ្នកពាក់ព័ន្ធសរុប ១១០ នាក់ ក្នុងនោះស្រី ៣៨ នាក់។
ការអនុវត្តការងារគណនេយ្យភាពសង្គម គឺដើម្បីផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP