ដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍នៅរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ថ្ងៃទី១ នៅអង្គភាពផ្ដល់សេវានៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

១៨ មីនា ២០២៦

,  

35

Banner
ខេត្តកំពង់ស្ពឺ៖ ថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាអុន ម៉ាអូនណាត អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅនៅអង្គភាពផ្ដល់សេវានៅសាលាបឋមសិក្សាព្រៃផ្តៅ មណ្ឌលសុខភាព និងសាលាឃុំត្រពាំងគង នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នាដំណើរទស្សនកិច្ចនេះ ឯកឧត្តម ម៉ាអុន ម៉ាអូនណាត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តផ្នែកនយោបាយយ៉ាងមុតមាំក្នុងការអនុវត្តក្របខណ្ឌការងារគណនេយ្យភាពសង្គមក្នុងគោលដៅពង្រឹងសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិនិងពលរដ្ឋ ជាពិសេសគឺការកែលម្អការផ្តល់សេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងមានគណនេយ្យភាពក្នុងការឆ្លើយតបទៅតាមការវិវត្តន៍ប្រែប្រួលនូវសេចក្តីត្រូវការរបស់ពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីធានានូវនិរន្តរភាពការងារគណនេយ្យភាពសង្គមនាពេលខាងមុខក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។

នាឱកាសនេះ លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានលើកឡើងពី សារសំខាន់ពីនៃការផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍រវាងរដ្ឋបាលថ្នាក់ក្រោមជាតិមួយទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិដែលអញ្ជើញមកពីបណ្ដាខេត្តផ្សេង ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យការអនុវត្តការងារគណនេយ្យភាពសង្គមដែលអង្គភាពផ្ដល់សេវាបានអនុវត្ត និងទទួលបានលទ្ធផលល្អកន្លងមកបានក្លាយជាមេរៀនបទពិសោធល្អ ក៏ដូចជាទទួលយកនូវមតិយោបល់ត្រឡប់ពីគណៈប្រតិភូដែលអញ្ជើញមកបំពេញទស្សនកិច្ចនេះផងដែរ។

ដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នឹងជួយឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធបានដកស្រង់មេរៀនបទពិសោធន៍ល្អៗ ទាក់ទងនឹងកាអនុវត្តការងារគណនេយ្យភាពសង្គម ក៏ដូចជាការវិភាជ និងបែងចែកថវិកាទៅក្នុងផែនការវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលឃុំ សង្កាត់ (CIP) ក្នុងការគាំទ្រដល់ការងារគណនេយ្យភាពសង្គម ព្រមទាំងធានានូវនិរន្តរភាពការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់។

ក្នុងដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងអគ្គនាយកដ្ឋានរដ្ឋបាល សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ តំណាងធនាគារពិភពលោក អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា អភិបាលរងខេត្តកំពង់ស្ពឺ អភិបាលរងខេត្តកំពត ដឹកនាំក្រុមការងារគណនេយ្យភាពសង្គមខេត្តកំពត មន្ត្រីបង្គោលថ្នាក់ខេត្ត អភិបាលរងក្រុង ស្រុក មន្ត្រីបង្គោលថ្នាក់ស្រុក មេឃុំ ចៅសង្កាត់ ប្រធានមណ្ឌលសុខភាព នាយកសាលាបឋមសិក្សា អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ និងអ្នកពាក់ព័ន្ធសរុប ៨០រូប ។
គណនេយ្យភាពសង្គម ដើម្បីការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP