៣០ កញ្ញា ២០២៥
,25
ក្នុងដំណើរទស្សនកិច្ចនេះមានការអញ្ជើញចូលរួមដោយតំណាងក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច អភិបាលរងខេត្ត មន្ទីរជំនាញថ្នាក់ខេត្ត អភិបាល អភិបាលរងស្រុក មន្ត្រីបង្គោលថ្នាក់ខេត្ត ថ្នាក់ស្រុក មេឃុំ កងកម្លាំង អាជ្ញាធរមូលដ្ឋាន លោកស្រី Chiho Suzuki និងលោកស្រី Manuela Faria តំណាងធនាគារពិភពលោក អង្គការដៃគូរ WVI CAFs ក្រុមការងារទ្រទ្រង់សុខភាពភូមិ និងអ្នកពាក់ព័ន្ធសរុបប្រមាណ៦០ នាក់ ស្រី៣៥នាក់។
ដំណើរទស្សនកិច្ចនេះរៀបចំឡើងក្នុងគោលបំណង៖
-ពិនិត្យ និងស្វែងយល់អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដំណាក់កាលទី១ និងដំណាក់កាលទី២ ជាមួយអ្នកអនុវត្តសំខាន់ៗនៅថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងថ្នាក់ ឃុំ សង្កាត់
-ពិភាក្សាអំពីការធានានិរន្តភាពនៃការអនុវត្តកម្មវិធីឃុំ សង្កាត់បន្ទាប់ពីគម្រោងត្រូវបានបិទ បញ្ចប់ ។
-ស្វែងយល់អំពីការផ្តល់សេវាសុខភាពនៅមណ្ឌលសុខភាព និងកិច្ចសហការរវាងមណ្ឌលសុខភាព និងរដ្ឋបាលឃុំ សង្កាត់។
-ពិនិត្យអំពីស្ថានភាពគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងបញ្ហា ប្រឈមនានា។
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh