ដំណើរទស្សនកិច្ចរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជាលើវឌ្ឍនភាពនៃការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា និងគម្រោងគណនេយ្យភាពសង្គម

៣០ កញ្ញា ២០២៥

,  

19

Banner
ខេត្តពោធិ៍សាត់៖​ នៅថ្ងៃ​ចន្ធ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងជានាយកគម្រោងអាហារូបត្ថមនៅកម្ពុជា រួមជាមួយឯកឧត្តម ឆឹម សំអ៊ែល ប្រធាន​អង្គភាព​ត្រួតពិនិត្យ​វាយតម្លៃ​ និង​ព័ត៌មាន ​ និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង​គណនេយ្យភាព​សង្គម​ ចូលរួម​ដំណើរ​ទស្សន​កិច្ច​របស់​ប្រតិភូ​ធនាគារ​ពិភព​លោក​លើការ​អនុវត្ត​គម្រោង​អាហារ​រូបត្ថម្ភនិង​គម្រោង​គណនេយ្យភាព​សង្គម​នៅឃុំសំរោង​ ស្រុក​ភ្នំក្រវាញ​ ខេត្ត​ពោធិ៍សាត់​។


ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​មាន​ការអញ្ជើញចូលរួមដោយតំណាងក្រសួងសុខាភិបាល​ តំណាងក្រសួងសេដ្ឋកិច្ច អភិបាល​រង​ខេត្ត​ មន្ទីរ​ជំនាញ​ថ្នាក់​ខេត្ត​ អភិបាល​ អភិបាល​រង​ស្រុក​ មន្ត្រី​បង្គោលថ្នាក់ខេត្ត​ ថ្នាក់​ស្រុក​ មេឃុំ​ កងកម្លាំង​ អាជ្ញាធរ​មូលដ្ឋាន​ លោកស្រី Chiho Suzuki និងលោកស្រី Manuela Faria តំណាងធនាគារពិភពលោក​ អង្គការ​ដៃគូរ​ WVI CAFs ក្រុមការងារទ្រទ្រង់សុខភាពភូមិ និងអ្នកពាក់ព័ន្ធសរុប​ប្រមាណ​៦០ នាក់​ ស្រី​៣៥នាក់​។

ដំណើរ​ទស្សនកិច្ច​នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​៖

-ពិនិត្យ និងស្វែងយល់អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដំណាក់កាលទី១ និងដំណាក់កាលទី២ ជាមួយអ្នកអនុវត្តសំខាន់ៗនៅថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងថ្នាក់ ឃុំ សង្កាត់

-ពិភាក្សាអំពីការធានានិរន្តភាពនៃការអនុវត្តកម្មវិធីឃុំ សង្កាត់បន្ទាប់ពីគម្រោងត្រូវបានបិទ បញ្ចប់ ។

-ស្វែងយល់អំពីការផ្តល់សេវាសុខភាពនៅមណ្ឌលសុខភាព និងកិច្ចសហការរវាងមណ្ឌលសុខភាព និងរដ្ឋបាលឃុំ សង្កាត់។

-ពិនិត្យអំពីស្ថានភាពគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងបញ្ហា ប្រឈមនានា។

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP