កិច្ចប្រជុំពិនិត្យពិភាក្សា​ និងពិគ្រោះយោបល់​លើ​សេចក្តីព្រាង​ការពិពណ៌នាមុខ​តំណែងគ្រប់គ្រង​ និងវិជ្ជាជីវៈ​នៃរដ្ឋបាលរាជធានី ខេត្ត

១៩ កញ្ញា ២០២៥

,  

73

Banner
រដ្ឋបាលខេត្តកំពង់ចាម​៖​ថ្ងៃពុធ ១០រោចខែភទ្របទ ឆ្នាំម្សាញ់សប្ដស័ក ព.ស.​២៥៦៩ត្រូវនឹងថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៥  ឯកឧត្តម ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគនិងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.​បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សានិង​ពិគ្រោះយោបល់​លើសេចក្តីព្រាង​ការពិពណ៌នា​មុខតំណែងគ្រប់គ្រង​និងវិជ្ជាជីវៈ​នៃរដ្ឋបាលរាជធានី ខេត្ត ដែលមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៥  និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងមុខងារសាធារណៈអគ្គនាយកដ្ឋានរដ្ឋបាលអគ្គនាយកដ្ឋានធនធានមនុស្សនៃក្រសួងមហាផ្ទៃថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ទីចាត់ការ​អង្គភាពទាំងអស់និងមន្ទីរសុខាភិបាល​ចំណុះរដ្ឋបាលខេត្តកំពង់ចាម​សរុបប្រមាណ ២៥០រូប។កិច្ចប្រជុំពិគ្រោះយោបល់នេះធ្វើឡើងក្នុងគោលបំណង​ដើម្បីប្រមូលធាតុចូល​សម្រាប់កែលម្អសេចក្តីព្រាង​ឯកសារស្តីពី​ការពិពណ៌នាមុខតំណែងគ្រប់គ្រង និងមុខតំណែង​វិជ្ជាជីវៈរបស់រដ្ឋបាលខេត្ត។​

សូមបញ្ជាក់ថាកម្មវិធីជាតិ​សម្រាប់​ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យដំណាក់កាលទី២ (កជទី២)​បាន​និង​កំពុងរៀបចំ​និងដាក់ឱ្យអនុវត្តនូវប្រព័ន្ធគ្រប់គ្រង​ផ្អែកលើសមិទ្ធកម្ម​នៅរដ្ឋបាលថ្នាក់ក្រោមជាតិ​តាមរយៈការដាក់ចេញ​សេចក្ដីណែនាំ​ដោយផ្ដោតជាសំខាន់​ទៅលើការរៀបចំការពិពណ៌នាមុខតំណែង​លក្ខខណ្ឌការងារការគ្រប់គ្រងវត្តមានរបស់បុគ្គលិកការវាយតម្លៃលើលទ្ធផលនៃការបំពេញការងារក៏ដូចជាការលើកទឹកចិត្តដល់បុគ្គលិកនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។លទ្ធផលនៃការរៀបចំការពិពណ៌នាមុខតំណែងនិងលទ្ធផលនៃវាយតម្លៃផ្អែកលើសមិទ្ធកម្មគឺជាមូលដ្ឋានសម្រាប់ការតែងតាំងការដំឡើងថ្នាក់ឋានន្តរស័ក្តិការអភិវឌ្ឍសមត្ថភាពការលើកទឹកចិត្ត​ក៏ដូចជា​ការដាក់ទណ្ឌកម្មខាងវិន័យផងដែរ។​ការរៀបចំការពិពណ៌នាមុខតំណែងរបស់រដ្ឋបាលរាជធានី ខេត្ត គឺ

​ដើម្បី (១) ពិនិត្យមើលរចនាសម្ព័ន្ធ មុខងារ តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់អង្គភាពនីមួយៗនៃរដ្ឋបាលរាជធានី ខេត្ត (២) កំណត់អំពីតម្រូវការមុខតំណែង ដែលមានមុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈ នៅតាមអង្គភាពនានាចំណុះរដ្ឋបាលរាជធានី ខេត្ត និង (៣) កំណត់អំពីការពិពណ៌នាមុខតំណែងរបស់បុគ្គលិកម្នាក់ៗនៃរដ្ឋបាលរាជធានី ខេត្ត។

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP