សណ្ឋាគារសាន់វ៉េ៖
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ
ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ
២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ
ឆ្នាំ២០២៥ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន
គ.ជ.អ.ប.
តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម
ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
និងជាប្រធានលេខាធិការដ្ឋាន
គ.ជ.អ.ប.
និងលោកជំទាវ
អឿង បញ្ចនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន
តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត
អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន
បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រ
បរិយាបន្នសង្គមទៅក្នុងគោលនយោបាយ
និងយុទ្ធសាស្រ្តស្ដីពីការប្រែប្រួលអាកាសធាតុ
និងមានការអញ្ជើញចូលរួចពីតំណាងក្រសួង
ស្ថាប័ន ក្រុមការងារបច្ចេកទេសស្តីពីការប្រែប្រួលអាកាសធាតុ
ក្រុមបច្ចេកទេសថាមពលពន្លឺព្រះអាទិត្យ
ក្រុមការងារយេនឌ័រសម្រាប់គាំទ្រការ
អនុវត្តផអទី១
និងផអទី២នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
ក្រុមការងារការប្រែប្រួលអាកាសធាតុ
និងមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ
និងក្រុមការងារទទួលបន្ទុកបញ្ជ្រាបយេនឌ័ររបស់ក្រសួង
ស្ថាប័ន សរុបប្រមាណ ៧៧រូប
(ស្រ្តី៤៥រូប)។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្រោមកិច្ចសហការរវាងលេខាធិការដ្ឋាន
គ.ជ.អ.ប.
និងក្រសួងបរិស្ថាន
ដែលរៀបចំឡើងរយៈពេល២ថ្ងៃ
គិតចាប់ពីថ្ងៃទី៤-៥
ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់វ៉េ
ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់អ្នកទទួលបន្ទុកការងារប្រែប្រួលអាកាសធាតុ
និងបញ្រ្ជាបយេនឌ័ររបស់ក្រសួង
ស្ថាប័នពាក់ព័ន្ធ
សម្រាប់ការសម្របសម្រួលទៅលើការបញ្ជ្រាបយេនឌ័រ
និងបរិយាបន្នសង្គមទៅក្នុងគោលនយោបាយ
និងយុទ្ធសាស្រ្តជាតិស្តីពីការប្រែប្រួលអាកាសធាតុ
ប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តជាក់ស្តែង
តាមរយៈការពង្រឹងការយល់ដឹង
និងជំនាញរបស់អ្នកទទួលលើការសម្រេចចិត្តឈរលើមូលដ្ឋានព័ត៌មានត្រឹមត្រូវ
ការគ្រប់គ្រងទិន្នន័យយេនឌ័រ
និងការរៀបចំផែនកាសកម្មភាពអាកាសធាតុ៕