សិក្ខាសាលាពិគ្រោះយោបល់ស្តីពីគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចធន់នឹងការប្រែប្រួលអាកាសធាតុ

២០ វិច្ឆិកា ២០២៥

,  

79

Banner
រាជធានីភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នី គឹមសាន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចធន់នឹងការប្រែប្រួលអាកាសធាតុ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី និងមានការអញ្ជើញចូលរួមពី លោក David Moles ប្រធានដឹកនាំជំនួយការបច្ចេកទេស ADB តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលថ្នាក់ក្រោមរបស់គម្រោង វិស័យធានារ៉បរង់ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមការងារលេខាធិការដ្ឋាន  គ.ជ.អ.ប. និងក្រុមការងារ ADB សរុបចំនួន ៧២រូប (ស្រ្តី១២រូប)។

 

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចដែលធន់នឹងអាកាសធាតុ SRED-SP រៀបចំឡើងក្នុងគោលបំណង៖

១. ដើម្បីធានាបាននូវការយល់ដឹងអំពីគោលដៅ និងគោលបំណងនៃគម្រោងដែលបានស្នើឡើងក្នុងចំណោម មន្រ្តីរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធដទៃ

២. ប្រមូលធាតុចូលបន្ថែមលើឯកសារទស្សនទាននៃការៀបចំគម្រោងដោយផ្អែកលទ្ធផលរំពឹងទុកនីមួយៗ

៣. បញ្ជាក់អំពីការកំណត់អាទិភាពនៃប្រភេទផលិតផលកសិកម្មខ្មែរខ្សែច្រវាក់តម្លៃ

៤. បង្ហាញអំពីរបកគំហើញនៃការសិក្សាបឋម

៥. ចែករំលែក និងឯកភាពលើវិសាលភាពនៃការងារក្នុងកំឡុងពេលនៃការរៀបចំគម្រោងកំណត់សកម្មភាព អាទិភាពគម្រោង និងផែនការការងារជាមួយភាគីពាក់ព័ន្ធ

៦. បង្កើតកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធសំខាន់ៗ និងដៃគូគ្រប់កម្រិត៕

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP