សិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ កម្រិតសាលាមតេ្តយ្យសិក្សា

១១ វិច្ឆិកា ២០២៥

,  

83

Banner
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បាន​អញ្ជើញ​ចូលរួម​សិក្ខា​សាលា​ចែករំលែក​បទពិសោធ​នៃ​ការគ្រប់គ្រង និង​ការ​ផ្តល់​សេវាសាធារណៈ​របស់​ជ័យលាភី​អង្គភាព​ផ្តល់​សេវាសាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ​ ឆ្នាំ២០២៤ កម្រិតមត្តេយ្យសិក្សា សម្រាប់ចំណាត់ថ្នាក់លេខ១ នៅសាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណៈ និងជាប្រធាន គ.វ.ជ. ដោយបានជួបសំណេះសំណាល និងអបអរសាទរជាមួយលោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ បុគ្គលិក និង​សហគមន៍​មាតាបិតា​សិស្ស​ រួមទាំងអាជ្ញាធរ ក្នុងនោះ ឯកឧត្តមអង្គពិធីបានកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានឆន្ទៈខ្ពស់ក្នុងការដឹកនាំ រួមគ្នាគាំទ្រដល់ការអភិវឌ្ឍសាលារៀន និងឈានទៅដល់ការផ្ដល់សេវាអប់រំល្អប្រសើរជូនដល់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។


ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ គឺបាន​បង្ហាញ​ពីឆន្ទៈ មនសិការ និងឧត្ដមភាពមន្ត្រីរាជការ ក្នុង​ការ​បម្រើសេវា​សាធារណៈ​បានល្អ​ប្រសើរ​ស្របតាម​ទស្សនៈ​និង​ចក្ខុវិស័យ​របស់​ប្រមុខរាជរដ្ឋាភិបាល ក្នុង​ការកសាង​ធនធាន​មនុស្ស​ដ៏មាន​សមត្ថភាព​ជូនសង្គម​ជាតិ​យើងបន្ត​ទៅ​អនាគត​


គួររំលឹកដែរថាសាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ ត្រូវ​បាន​រាជរដ្ឋាភិបាល​វាយតម្លៃ​និង​ទទួល​ស្គាល់​ជាអង្គភាព​ផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ចំណាត់ថ្នាក់លេខ១ កម្រិតមត្តេយ្យសិក្សា សម្រាប់ឆ្នាំ២០២៤៕

ប្រភពរូបភាព៖ ក្រសួងមុខងារសាធារណៈ


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP