កិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរៀបចំកំណត់គម្រោងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព (SCALED)

២២ ឧសភា ២០២៦

,  

18

Banner
ទីស្តីការក្រសួងមហាផ្ទៃ ៖ ថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរៀបចំកំណត់គម្រោងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព (SCALED) ដើម្បីពិនិត្យមើលលទ្ធផលបេសកកម្មរបស់ធនាគារពិភពលោក ដែលបានប្រព្រឹត្តទៅរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី១៨-២២ ខែឧសភា ឆ្នាំ២០២៥។

ដំណើរបេសកកម្មនេះ ទទួលបានលទ្ធផលសំខាន់ៗក្នុងការរៀបចំកំណត់គម្រោងដូចជា៖ ១). កំណត់យុទ្ធសាស្រ្ត និងវិសាលភាព ២). កំណត់លើគោលបំណង និងសមាសភាព ៣). រៀបចំស្ថាប័នអនុវត្ត ៤). កៀរគរដៃគូអភិវឌ្ឍន៍សំខាន់ៗក្នុងការគាំទ្រគម្រោង ៥). កំណត់សំណើហិរញ្ញប្បទានសម្រាប់រៀបចំគម្រោង និង៦). រៀបចំផែនការសកម្មភាពបន្តក្នុងការរៀបចំគម្រោង។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងធនាគារពិភពលោក ដឹកនាំដោយលោក Samuel Clark អ្នកជំនាញជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍សង្គម និងជាប្រធានក្រុមបេសកកម្ម តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានរដ្ឋបាល និងសាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ សរុបចំនួន ១១រូប (ស្រី៥ រូប)៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP