១៧ កុម្ភៈ ២០២៦
,29
កិច្ចពិភាក្សានេះ មានគោលបំណងជជែកពិភាក្សាអំពី៖ (១) កិច្ចការអាទិភាព ចក្ខុវិស័យ និងទិសដៅជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាលើរបៀបវារៈនៃកំណែទម្រង់វិមជ្ឈការ (២) ការផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាព នៃការអនុវត្តអាទិភាពនយោបាយថ្មីៗ ទស្សនវិស័យរយៈពេលមធ្យមស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិបាលកិច្ច និង (៣) វិស័យជាសក្តានុពលសម្រាប់កិច្ចសហការបច្ចេកទេសកាន់តែស៊ីជម្រៅ ដើម្បីជំរុញឱ្យការកែទម្រង់នេះមានការរីកចម្រើនបន្ថែមទៀត។
ជាលទ្ធផល
កិច្ចពិភាក្សាបានឯកភាពពីសារៈសំខាន់នៃរដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងការលើកកម្ពស់លើការផ្តល់សេវា
និងការអភិវឌ្ឍមូលដ្ឋាន
ជាពិសេសក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ
គ្រោះមហន្តរាយ និងជំងឺឆ្លងកាចសាហាវនានា។
ភាគីស្វីសបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការលើកកម្ពស់នូវការអនុវត្តកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ទន្ទឹមនឹងនេះ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ក៏បានបេ្តជ្ញាខ្ពស់ក្នុងការបន្តគាំទ្រដល់កំណែទម្រង់ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
