កិច្ចប្រជុំស្តីពីការរៀបចំយុទ្ធសាស្រ្តនិរន្តរភាពគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់

១៧ កុម្ភៈ ២០២៦

,  

30

Banner
ការិយាល័យធនាគារពិភពលោក៖ ថ្ងៃអង្គារ ១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និង​ជា​នាយក​គម្រោង​គណនេយ្យភាព​សង្គម​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ចាន់ សុធា រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន ​ គ.ជ.អ.ប.​ បាន​ដឹកនាំ​ក្រុមការងារ​គណនេយ្យភាព​សង្គម​ នៃ​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប.​ និង​ទីប្រឹក្សា​ឯករាជ្យ​ចូលរួម​កិច្ចប្រជុំ​ស្តីពី​ការរៀប​ចំយុទ្ធសាស្រ្ត​និរន្តរភាព​គណនេយ្យភាព​សង្គមនៅថ្នាក់ឃុំ សង្កាត់ ជាមួយធនាគារពិភពលោក និងអង្គការទស្សនៈពិភពលោក។


កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងបឋមនៃយុទ្ធសាស្រ្តនិរន្តរភាពគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់ សម្រាប់រៀបចំសេចក្តីព្រាងឯកសារនេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ មុននឹងដាក់ជូនក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធពិនិត្យ និងផ្តល់យោបល់បន្ថែម។


គូសបញ្ជាក់ផងដែរថា លេខាធិការដ្ឋាន គ.ជ.អ.ប. ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលអូស្រ្តាលី (DFAT) តាមរយៈមូលនិធិបរធនបាលកិច្ច (Trust Fund) ដែលសម្របសម្រួលដោយធនាគារពិភពលោក បានជ្រើសរើសទីប្រឹក្សាឯករាជ្យ សម្រាប់រៀបចំយុទ្ធសាស្រ្តនិរន្តរភាពគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់ ដើម្បីធានានូវភាពជាម្ចាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម បន្ទាប់ពីការចាកចេញរបស់ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនាពេលខាងមុខ។

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP