កិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលនៃបេសកកម្មស្វែងរកការពិត (Wrap-Up Meeting on Fact Finding Mission) របស់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចធន់នឹងអាកាសធាតុ

១៣ កុម្ភៈ ២០២៦

,  

33

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប.៖ ថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នី គឹមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលនៃបេសកកម្មស្វែងរកការពិត របស់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចធន់នឹងអាកាសធាតុ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមទីប្រឹក្សា Landell Mills ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រុមការងារ ADB សរុបចំនួន៣៦រូប (ស្រ្តី៩រូប) ព្រមទាំងមានការចូលរួមតាមរយៈប្រព័ន្ធ ZOOM ពីអ្នកពាក់ព័ន្ធ និងតំណាងខេត្តគោលដៅរបស់គម្រោងរួមមាន ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម ព្រៃវែង ពោធិ៍សាត់ ឧត្តរមានជ័យ និងខេត្តព្រះវិហារផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងបូកសរុបលទ្ធផលបេសកកម្មភាពស្វែងរកការពិត (Wrap-Up Meeting on Fact-Finding Mission) និងលើកទិសដៅបន្ត សម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចធន់នឹងអាកាសធាតុ (SRED-SP)៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP