១២ កុម្ភៈ ២០២៦
,50
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សាបច្ចេកទេសក្នុងកំណត់តំបន់គោលដៅ សមាសភាពអ្នកចូលរួម វិធីសាស្រ្ត និងកិច្ចការអាទិភាពនានាក្នុងការរៀបចំផែនការសកម្មភាព នៃទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
សូមគូសបញ្ជាក់ផងដែរថា ទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ក្រោមការគាំទ្រថវិកាពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈមូលនិធិបរធនបាលកិច្ច (Trust Fund) ដែលសម្របសម្រួលដោយធនាគារពិភពលោកនេះ គ្រោងនឹងរៀបចំនៅក្នុងខែមីនា ឆ្នាំ២០២៦ ដើម្បីចែករំលែក និងផ្លាស់ប្តូរមេរៀនបទពិសោធន៍៍ល្អៗនៃការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ព្រមទាំងធានានូវនិរន្តរភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់នាពេលខាងមុខ។
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
