១២ មករា ២០២៦
,6

ទីស្តីការក្រសួងមហាផ្ទៃ
៖ ថ្ងៃចន្ទ ៩រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២
ខែមករា ឆ្នាំ២០២៦ ឯកឧត្តម នី គឹមសាន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ
និងអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.
បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រព័ន្ធតាមដាន
ត្រួតពិនិត្យ និងវាយតម្លៃការដឹកនាំ ការគ្រប់គ្រង
និងការចាត់ចែងការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
និងការអញ្ជើញចូលពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី
ជារដ្ឋលេខាធិការ ថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប. អគ្គនាយកដ្ឋានរដ្ឋបាល សាលាជាតិរដ្ឋបាលមូលដ្ឋាន
អគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
និងតំណាងអង្គការយូនីសេហ្វ សមាសភាពចូលរួមសរុប ចំនួន៣២នាក់ (ស្រ្តី៦នាក់)
នៅសាលាប្រជុំ សម្តេច ក្រឡាហោម ស ខេង (ជាន់ទី៩) ទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានគោលបំណងរៀបចំ
និងដាក់ឱ្យអនុវត្តប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនេះ មានគោលបំណងជំរុញ
និងលើកទឹកចិត្តរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការដឹកនាំ គ្រប់គ្រង
ចាត់ចែងការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់ លិខតបទដ្ឋានគតិយុត្ត
និងស្តង់ដាសេវាដែលបានកំណត់ តាមរយៈការកំណត់ឱ្យមានយន្តការ វិធីសាស្ត្រ
និងឧបករណ៍សម្រាប់ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃដែលមានលក្ខណៈជាស្តង់ដារួម
និងងាយស្រួលក្នុងការអនុវត្ត៕
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
